ភ្នំពេញៈ លោក មួង សុធា អគ្គស្នងការរង​នគរបាលជាតិ​បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច លោកស្រី Jo Goodall នៃ​ស្ថាប័ន NCA នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ (VIP) ដើម្បី​ចូលរួម​សន្និសីទ​អាស៊ាន​ណាប៉ូល លើក​ទី ៤០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

យោងតាម​ការផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យដឹងថា ក្រុមការងារ​ទទួល​បដិសណ្ឋារកិច្ច និង​ជូន​ដំណើរ ដឹកនាំ​ដោយ លោក មួង សុធា អគ្គស្នងការរង​នគរបាលជាតិ នៅ​វេលា​ម៉ោង​ ៨ និង​ ៣៥ ​នាទី ព្រឹក​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២២ បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច លោកស្រី Jo Goodall នៃ​ស្ថាប័ន NCA នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ (VIP) ដើម្បី​ចូលរួម​សន្និសីទ​អាស៊ាន​ណាប៉ូល លើក​ទី ៤០ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕