កម្ពុជា រៀបចំ​ពិធី​រំឭក​ខួប ៣០ ​ឆ្នាំ នៃ​វរសេនា​តូច​លេខ​ ២៤៦ អតីត​យោធា​ក្រុងភ្នំពេញ ដែល​បាន​បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការការពារ​សុវត្ថិភាព​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុមគ្រួសារ​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​ ១២ ខែមីនា ឆ្នាំ​ ២០២២ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​គម្រប់ ៣០ ​ឆ្នាំ ថ្ងៃ​បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​វរសេនា​តូច​លេខ​ ២៤៦ អតីត​យោធា​ក្រុងភ្នំពេញ ដែល​បានមក​ធ្វើ​ភារកិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​។ នេះ​បើតាម​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត​៕