បន្ទាយ​មាន​ជ័​យៈ នគរ​បាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ថ្ងៃទី ១៣​ មីនា កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ជន​វិកល​ច​រិត​ម្នាក់​ទៅ​តុលា​កា​រខេត្ត​បន្ទាប់ពី​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​ ១២ ​មីនា ពាក់​ព័ន្ធ​ករណី​ប៉ុន​ប៉ង​រំលោភ​ស្ត្រី​ចំណាស់​ម្នាក់​មិន​បាន​សម្រេច​ប្រព្រឹត្ត​នៅ​ឃុំ​ភូមិ​ថ្មី ស្រុក ​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​ស្រី​ ឌី ​សុជាតិ​ ស្នង​ការ​រង​ប្រឆាំង​ការជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន​ខេត្ត បន្ទាយ​មាន​ជ័យ​ប្រាប់​នៅ​ថ្ងៃទី​ ១៣​ មីនាថា ករណី​ជន​សង្ស័យ​ឈ្មោះ ឈី សិទ្ធិ អាយុ​ ២៧ ​ឆ្នាំ​ កំពុង​ត្រូវ​​មន្ត្រី​នគរ​បាល​ជំនាញ​របស់​លោក​ស្រី​រៀបចំ​សំណុំ​រឿង​ ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តបន្ទាយ​មាន​ជ័យ​។

លោកស្រី​ថា៖ «កិច្ចការ​នេះ​ មន្ត្រី​ជំនាញ​យើង​កំពុង​ចាត់​ការ​បន្តទៅ​តុលា​ការ​តាម​នីតិវិធី​ហើយ​ ហើយ​ជនស​ង្ស័យ​នឹងត្រូវ​ប្រឈ​ម​ចំពោះមុខ​ច្បាប់»​។

លោក ឈឿន គឹម​ឈុន ​អធិ​ការន​គរ​បាល ស្រុកថ្មពួក​ឱ្យ​ដឹង​នៅ​ថ្ងៃទី ១៣ មី​នា ថា​ ស្ត្រី​រ​ងគ្រោះ​​ឈ្មោះ ដ. ស. អាយុ ៥៥ ឆ្នាំ ជា​ស្ត្រី​មេ​ម៉ាយ រស់នៅ​ក្នុង​ភូមិ​មួយ​នៃ​ឃុំ​ភូមិ​ថ្មី ស្រុក ថ្ម​ពួក​ ខេត្ត បន្ទាយ​មាន​ជ័យ​។ រីឯ​ជន​សង្ស័យ​ក៏​រស់​នៅ​ក្នុង​ភូមិ-ឃុំ ជាមួយ​ស្ត្រី​រងគ្រោះ​ដែរ។ ករណី​នេះ​សមត្ថ​កិច្ច​របស់​លោក​ទ​ទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​រងគ្រោះ។ ប៉ុន្តែ​រឿងហេតុ​នេះ​លោក​គ្មាន​អ្វី​បញ្ជាក់​ទេ​ ព្រោះ​សំណុំ​រឿង​លោក​បាន​បញ្ជូន​ផុតពី​ដៃ​របស់​លោក​ហើយ​។

ទោះ​យ៉ាង​ណា​ បើតាម​ការ​បញ្ជាក់​ពី​មន្ត្រីន​គរ​បាល​មួយរូប​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​នៅ​ថ្ងៃទី ១៣​ មីនា ​ឱ្យដឹង​តាម​សម្តី​ស្ត្រី​រងគ្រោះថា ជនរង​គ្រោះ​ជា​ស្ត្រី​មេម៉ាយ រ​ស់នៅ​តែ​ម្នាក់ឯង​ហើយ​ជន​សង្ស័យ​ជា​មនុស្ស​មាន​សតិ​មិន​គ្រ​ប់លក្ខណៈ ​រស់នៅក្នុ​ង​ភូមិ​ជាមួយ​ស្ត្រី​រងគ្រោះ​ដែរ។ តែ​នៅវេលា​ម៉ោង​ប្រមាណ​ជា ៤​ ទៀប​ភ្លឺ ថ្ងៃទី ៥​ ខែ មីនា ​ជន​សង្ស័យ​ឈ្មោះ ឈី សិទ្ធ បាន​ចូល​ទៅក្នុង​ផ្ទះ​ហើយ​ចាប់​រំលោភ​គាត់ ​ខណៈ​គាត់​កំពុង​ដេក​មិន​ដឹង​ខ្លួន។ ប៉ុន្តែ​ដោយ​សារ​ទម្ងន់រ​ប​ស់ជនស​ង្ស័​យ​ទ្រោប​លើ​ខ្លួន​គាត់​ក៏​ធ្វើ​ឱ្យ​គាត់​ដឹង​ខ្លួន​ហើយ​ស្រែក​ឆោ​ឡោឡើ​ង ពេល​នោះ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​។

មន្ត្រី​បន្ត​ថា៖ «ប៉ុន្តែ​មិនដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​ជន​សង្ស័​យវិល​ម​កវិញហើយ​គំរាម​សម្លាប់​ជនរ​ងគ្រោះ​ទើបជ​នរងគ្រោះ​ភ័យ​ក៏​ប្តឹង​នគរ​បាល​ប៉ុស្តិ៍​ឃុំ​ភូមិ​ថ្មី ​ចាប់​ខ្លួន​តែ​ម្តង​ទៅ»​៕