ភ្នំពេញៈ គណៈ​មេធា​វីនៃព្រះរា​ជាណា​ចក្រកម្ពុ​ជាសហការ​ជាមួយបណ្ឌិត្យ​សភាប​ច្ចេកវិទ្យា​ឌីជីថល​កម្ពុជាវិទ្យា​ស្ថាន​អភិ​បាល​កិច្ច​ឌីជីថល​បាន​ធ្វើសិក្ខា​សាលា​ស្ដីពី​ មេធាវី និង​ប​ច្ចេកវិទ្យា​ទាក់ទង​សន្តិ​សុខសា​យប័រ (Cyber security) ខណៈ​បញ្ហា​សន្តិ​សុខ​សាយប័​រអាចប៉ះ​ពាល់​គ្រប់​ពេល​វេលាទាំ​ងចំពោះមេ​ធាវីផ្ទា​ល់ និង​ការ​ប្រកប​វិជ្ជា​ជីវៈ​មេធាវី​។

នេះ​បើ​តាម​​លោ​ក លោក លី ច័ន្ទតុលា ប្រធា​នគណៈមេធា​វីនៃព្រះរា​ជាណាចក្រកម្ពុ​ជាថ្លែង​ក្នុង​ពេលលោ​ក ​​បើក​កម្ម​វិធី​សិក្ខា​សា​លា​អន​​ឡាញ​ស្ដីពី​មេធាវី​និង​បច្ចេកវិ​ទ្យា៖ស​ន្តិសុខ​សាយប័រ​ ជាកា​រគំ​រាមកំហែង​ឬឱកាស?តាម​អនឡាញ​​កាល​ពីថ្ងៃ​ទី១៤​ ខែ​មីនា​។​

លោក​ថ្លែង​ថា៖​ «ថ្ងៃនេះខ្ញុំ​មានក្តី​សោម​នស្សរី​ករាយក្នុ​ងការ​ចូលរួ​មបើក​សិក្ខាសា​លាអ​នឡាញ​ដែលជា​កិច្ចស​ហការ​លើក​ទី១ រវាង​គណៈ​មេធា​វី​នៃ​ព្រះរាជាណា​ចក្រកម្ពុ​ជានិង​បណ្ឌិត្យ​សភាប​ច្ចេកវិទ្យា​ឌីជីថល​កម្ពុជាវិ​ទ្យាស្ថានអ​ភិបាលកិ​ច្ចឌីជី​ថល ដែល​មាន​ប្រធាន​បទ​ស្តីពីមេ​ធាវី និ​ងបច្ចេក​វិទ្យា៖ តើស​ន្តិសុខសា​យប័រ​ជាការ​គំរាមកំ​ហែង ​ឬឱកាស?​»។​

បើតា​ម​លោក ច័ន្ទ​តុលា ការ​រីកចម្រើ​ននៃប​ច្ចេកវិទ្យានិ​ងទូរគ​មនាគ​មន៍ប​ន្តកើតមា​នជារៀ​ងរាល់​ថ្ងៃនៅលើស​កល​លោក ហើ​យ​​​ក្នុង​បរិ​បទ​នៃ​សកល​ភាវូប​នីយ​កម្ម​ប្រទេសក​ម្ពុជាក៏ទ​ទួលរងនូ​វឥទ្ធិព​លនៃការ​រីកចម្រើ​ននេះដែរ​តាមរយៈ​ការ​ប្រើ​ប្រាស់​​ជា​លក្ខណៈ​ផ្ទាល់​​ខ្លួន​មា​នដូ​ចជាកា​រប្រើប្រាស់​ទូរស័​ព្ទចល័ត​ឬទូរ​ស័ព្ទវៃ​ឆ្លាតឬ​ឧបក​រណ៍វៃឆ្លា​តនិង​កម្ម​វិធី​សម្រាប់​ទំនាក់​​ទំនង​កាន់​​​តែ​សម្បូរ​បែបមា​ន​ដូច​ជា T​elegram ​Whatsapp Facebook Zoom Google Meeting ជា​ដើម​​​។

លោក​​បាន​ឱ្យដឹ​ង​ថា ការប្រើប្រា​ស់ជាល​ក្ខណៈ​វិជ្ជាជី​វៈឬអាជី​វកម្មក៏កា​ន់តែមាន​ភាពចាំ​បាច់ផ​ងដែរ​ជា​ពិសេស​គឺ​ការ​ប្រើ​ប្រាស់​​នៅ​តាម​ការិយា​ល័យ​​ធ្វើកា​រ កា​រិយា​ល័យមេ​ធាវី​ ក្រុម​មេធាវី ឬក្រុម​ហ៊ុន​មេធាវី​ ដើម្បី​ជា​ជំនួយ​ដល់​ការ​បង្កើន​ប្រសិទ្ធ​ភាព​និង​ស័ក្ដិ​សិទ្ធិ​ភាព​ការ​ងារ​វិជ្ជាជី​វៈមេធាវីទៅដ​ល់អ​តិថិជន​ទាំង​អស់​។

លោក​បញ្ជាក់​ថា​៖«វាអាច​ជាគំនិ​តមួយលើ​កឡើង​ថា វិជ្ជា​ជីវៈ​មេធាវី​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មិន​ទាន់​មាន​ភាព​ចាំ​បាច់​នៅ​ឡើយ​ឬ​មិន​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់ទៅ​លើ​បញ្ហាស​ន្តិសុខ​សាយប័​រប៉ុន្តែ​ប្រសិន​បើ​យើង​ធ្វើ​ការ​ពិនិត្យ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​និង​ច្បាស់​លាស់​បញ្ហាស​ន្តិសុខ​សាយ​ប័រវា​អាច​ប៉ះពាល់​គ្រប់ពេ​លវេលា​ទាំងចំ​ពោះមេ​ធាវីផ្ទា​ល់និ​ង​ការ​ប្រកប​វិជ្ជា​ជីវៈ​មេធាវី​ផង​ដែរ​»។

លោកបា​ន​ឱ្យ​ដឹង​ថា ​ការ​ប៉ះពា​ល់​នោះ​ដោយ​សារតែឧប​ករណ៍​ទាំងអស់​ដែលកំពុ​ងប្រើប្រាស់ឬ​សំណុំ​ឯក​សារ​នានា​​របស់​អតិ​ថិជ​ន​ដែល​បាន​រក្សា​ទុក​អាច​នឹង​ងាយ​រង​គ្រោះ ប្រ​សិនបើ​សហភាតា​ទាំងអស់​គា្នពុំបា​ន​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​​លាស់​អំពីអ្វី​ទៅ​ជា​សន្តិ​សុខ​សាយប័​រ?តើ​ការ​ពារ​អំពីកា​រលួច​យក ការវា​យប្រហា​រឬ​ការបាត់ប​ង់ឯកសារ​ឬខូ​ច​ខាត​ទោះ​បី​ចំណែក​ណា​មួយ​នោះ​អាច​​ធ្វើ​ឡើង​តាម​មធ្យោ​បាយ​ណាខ្លះ​?

«ដូច្នេះ​​វាគ្មិន​កិត្តិយស​នៅក្នុង​សិក្ខាសា​លាអន​ឡាញថ្ងៃ​នេះ គឺ​លោក​ អ៊ូ ផាន់​ណារិទ្ធិ ជា​ប្រធាន​នាយក​ដ្ឋាន​សន្តិ​សុខ​បច្ចេក​វិទ្យា​គម​នា​គមន៍ និង​ព័ត៌​មាននៃ​ក្រសួង​ប្រៃសណី​យ៍ និងទូ​រគម​នាគម​ន៍ និ​ងសហកា​រីបា​ន​​ផ្ដល់​នូវ​បទ​បង្ហាញ​ដើម្បី​ឱ្យ​សហ​ភាតា​​ទាំង​អស់​កាន់​តែមាន​ការយល់​ដឹងកាន់​តែច្បាស់​ និង​រៀប​ចំពិ​ចារ​ណាអំ​ពី​បញ្ហា​សន្តិសុ​ខ​សាយ​ប័រ​លើ​ការ​ប្រកប​វិជ្ជា​ជីវៈ​មេធា​វី​កាន់​​តែ​មាន​សុវ​ត្ថិ ភាព​បន្ថែម​ទៀត»។ នេះ​បើ​តាម​លោក ​លី ច័​ន្ទតុលា។​

លោក​ ផន​ ដារ៉ូ តំណាង​វិទ្យា​ស្ថាន​អភិបា​លកិច្ច​ឌីជីថលនៃ​បណ្ឌិត្យ​សភាប​ច្ចេកវិ​ទ្យាឌីជី​ថលក​ម្ពុជា លើក​ឡើងថា​ តាម​រយៈ​​សិក្ខា​សា​លា​នេះ​​ នឹង​ផ្ដល់​ជូន​នូវ​ចំ​ណេះដឹង​ និង​ចំណេះ​ធ្វើ រួម​នឹង​បទ​ពិសោធ​បន្ថែមទា​ក់ទ​ង​ទៅនឹង​កា​រប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថលក្នុ​ង​កិច្ច​បម្រើកា​រងារ​ក្នុង​វិស័យ​យុត្ដិធ​ម៌របស់​មេធាវីនិង​​អ្នក​វិជ្ជាជីវៈ​ច្បាប់​ទាំងអស់​ឱ្យ​មាន​ការ​ការពារ​សន្តិសុ​ខ សុវ​ត្ថិភាព​​ខ្ពស់​​។

លោក អ៊ូ​ ផាន់​ណារិទ្ធិ ប្រធា​ននាយ​កដ្ឋា​នស​ន្តិសុខបច្ចេ​កវិទ្យាគ​មនាគមន៍ ​និងព័​ត៌មាននៃក្រសួ​ងប្រៃសណីយ៍​ និង​ទូរគ​ម​នា​គ​មន៍​​ដែល​ជាវា​គ្មិន​ បានថ្លែង​ថា ការ​ប្រើ​ប្រាស់​កម្ម​វិធី​កុំព្យូទ័​រផ្សេង​ៗ​ដោយ​មិនមាន​​អាជ្ញាប័​ណ្ណត្រឹម​ត្រូវ ​អ្នក​ប្រើ​ប្រាស់​អាច​ប្រឈម​​​បញ្ហា​ជាច្រើន​លើ​ការ​បាត់​បង់ឯក​សារនិង​​ទិន្ន​ន័យ​ពីកុំព្យូទ័​រតាមរយៈ​ការ​ចូល​លុក​លុយ​ពីក្រុម​ឧក្រិដ្ឋជន​អ៊ីន​ធឺណិ​ត។

លោកប​ន្តថា​​ប្រសិន​បើ​​កុំ​ព្យូទ័រ​មានផ្ទុក​​ទិន្នន័យ​សំខាន់​ គឺការ​ការពារ​ត្រូវ​តែមាន​ការ​ទប់​ស្កាត់​ឱ្យ​បាន​ខ្ពស់ឬវិ​ធីសាស្រ្ដ​ការពារ​ចម្រុះ​ជា​ជាង​ការ​ការពារ​កុំព្យូទ័រ​ធម្មតា​ដែល​មិន​មាន​ទិន្ន័យ​។ បើមិ​នដូច្នេះ​​ទេ ​ក្រុម​ឧក្រិដ្ឋជ​ន​អ៊ីនធឺ​ណិត ​អាច​នឹង​លួច​ចូលបំ​​ផ្លាញ​ទិន្ន​ន័យ​ឬយកទិ​ន្នន័យ​​ទៅ​ចែក​ចាយជា​សាធារណៈ​ឬបង្កើត​ជាការ​​គំរាម​កំហែង​តាមរូបភាព​ណា​មួយផ្សេង​ទៀត​ ដែល​​ករណីបែប​នេះ​ធ្លា​ប់កើត​មានឡើង​ហើ​យ​នៅក្នុង​​ប្រទេស​កម្ពុ​ជា​។

លោក​ផាន់ណា​រិទ្ធិ បញ្ជាក់​ថា​៖«ការកា​រពារ​ប្រព័ន្ធ​កុំព្យូទ័រគឺដូ​ចជា​ការការ​ពារ​ផ្ទះអ៊ីចឹងដែ​រព្រោះពេល​ណាដែលយើ​ង​គិត​អ​ត់ដល់​ថា​ចោរអា​ច​ចោះដំ​បូល​ចុះ​មកបា​នពេល​នោះគឺយើ​ងអត់​ទាន់គិត​ដល់​ទេ ប៉ុន្ដែ​ចោរ​អាចចុះ​មកតា​មដំបូល​នោះ​បា​ន​។ ដូ​ច្នេះ​ការគិត​របស់​ចោរ​ព័ត៌មាន​វិទ្យា ខុស​ពីអ្ន​កការ​ពារ​ អ្នកប្រើ​បច្ចេក​វិទ្យាផ្សេ​ងៗដែ​លធ្វើឱ្យ​ការកា​រពារ​មានភា​ព​លំបាក​ស្មុគ​ស្មាញ​​»៕