ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩ ចំនួន​ជាង​ ១០០ នាក់​បន្ថែមទៀត​ ដែល​សុទ្ធតែជា​ករណី​ប្រភេទ​អូ​មី​ក្រុង និង​មាន​អ្នកជា​សះស្បើយ​ជិត​ ៣០០ ​នាក់ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩​ ឡើយ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​ ១៨ ខែ មីនា ឆ្នាំ​ ២០២២​ នេះ បានឱ្យដឹងថា មនុស្ស​ចំនួន ១៤៨ នាក់​បន្ថែមទៀត​បានរ​ក​ឃើញ​ឆ្លង​វីរុស​កូ​វីដ ​១៩​ ប្រភេទ​អូ​មី​ក្រុង និង​មាន​អ្នកជា​សះស្បើយចំនួន ២៨១ នាក់​។ ការរកឃើញ​ឆ្លង​នេះ មាន​រកឃើញ​ឆ្លង​សហគមន៍ចំនួន ១១០ នាក់ និង​អ្នកដំណើរ​ពី​បរទេសចំនួន ៣៨ នាក់​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៨ ខែ មីនា ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩​ សរុប​ចំនួន ១៣៤ ៧៧២ ​នាក់ អ្នកជា​សះស្បើយសរុប​ចំនួន ១៣០ ៦៨៨ នាក់ និង​អ្នកស្លាប់​ចំនួន ៣ ០៤៩ នាក់​៕​