ភ្នំពេញៈក្រសួង​សុខា​ភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​ចំនួន​ជិត ​១០០​ នាក់​បន្ថែ​ទៀត ​ដែល​សុទ្ធតែជា​​ករណី​ប្រភេទ​អូ​មី​ក្រុង និង​មាន​អ្នក​ជា​សះស្បើ​យ​ជាង ១០០​ នាក់ និង​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១​៩ ចំនួន​ម្នាក់​ទៀត​ផង​ដែរ​។

យោង​តាម​សេចក្តីប្រ​កាស​របស់​ក្រសួងសុ​ខាភិបាល​នៅ​ថ្ងៃទី ២០ ខែ​មីនា ឆ្នាំ​ ២០២២ នេះ បាន​ឱ្យដឹង​ថា មនុស្ស​ចំនួន ​៩៧ នាក់​បន្ថែ​មទៀត​បានរ​ក​ឃើញ​ឆ្លង​វីរុស​កូ​វីដ ១៩ ​ប្រភេទ​អូ​មី​ក្រុង និង​មាន​អ្នក​ជា​សះស្បើ​យ ចំ​នួន ១៥២ ​នាក់។ការ​រក​ឃើញ​ឆ្លង​នេះមាន​រក​ឃើញ​ឆ្លង​សហ​គម​ន៍ ចំនួន​ ៨៨​នាក់ និង​អ្នកដំណើរ​ពី​បរទេស ​ចំនួន៩​នាក់។

គិត​ត្រឹម​ព្រឹក​ ថ្ងៃទី​ ២០ ​ខែមីនា ឆ្នាំ ២០២២​ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ចំនួន​ ១៣៤​ ៩៨៦ ​នាក់ ​អ្នកជា​សះ​ស្បើយ សរុប​ចំនួន ​១៣០ ៩៥៦ នាក់ និង​អ្នក​ស្លាប់​ចំនួន ​៣ ០៥១​ នាក់៕