ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ជិត​ ១០០ នាក់ បន្ថែម​ទៀត​ដែល​សុទ្ធតែ​ជា​ករណី​ប្រភេទ​អូ​មី​ក្រុង ​និង​មាន​អ្នកជា​​សះស្បើយ​ជិត ១០០ នាក់ ហើយ​ក៏បាន​រ​កឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ចំនួន​ម្នាក់​ទៀត​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២ ​នេះ បាន​ឱ្យដឹង​ថា មនុស្ស​ចំនួន​ ៩៩​ នាក់​បន្ថែម​ទៀត​ បានរ​ក​ឃើញ​ឆ្លង​វីរុស​កូ​វីដ ១៩​ ប្រភេទ​អូ​មី​ក្រុង

និង​មាន​អ្នកជា​សះ​ស្បើយ ចំនួន ៨២​ នាក់។ ការ​រក​ឃើញ​ឆ្លង​នេះ មាន​រក​ឃើញ​ឆ្លង​សហគ​មន៍ ចំនួន ៩២ នាក់ និង​អ្នកដំ​ណើរ​ពី​បរទេស​ចំនួន​ ៧ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ចំនួន ១៣៥ ​០៨៥ នាក់ អ្នកជា​សះ​ស្បើយ សរុប​ចំនួន ​១៣១ ០៣៨ នាក់ និង​អ្នក​ស្លាប់​កើន​ដល់​ចំនួន ៣ ០៥២ ​នាក់៕