ព្រះសីហនុៈ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសី​ហនុ​កំពុងរៀ​បចំ​បញ្ជូន​ជន​សង្ស័យ​ប្រុស​ស្រី៣៥​នាក់(ស្រី​ម្នាក់)ទៅ​តុលា​ការ​នៅ​ថ្ងៃទី​២២​មីនា​ជា​មួយ​វត្ថ​តាង​គ្រឿង​ញៀន​៦៨​កញ្ចប់​តូច​បន្ទាប់ពី​សហការ​ចាប់​ខ្លួន​បាន​៥​ថ្ងៃ ករណី​ជួញ​ដូរ​ រក្សា​ទុកនិង​ប្រើ​ប្រាស់​គ្រឿង​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​៦ឃុំត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្តកំព​ង់ស្ពឺ។

លោក ​ឡុង គឹម​ហួរ នាយ​ការិ​យា​ល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀននៃ​បញ្ជាកា​រដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហនុប្រាប់​នៅ​ថ្ងៃទី​២១​មីនា​ថា ​សមត្ថ​កិច្ច​របស់​លោក​គ្រោង​បញ្ជូន​ជនសង្ស័​យ​ចំនួន៣៥​នាក់(ស្រី​ម្នាក់) ទៅ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ​នៅ​ថ្ងៃទី​២២​មីនា ពាក់​ព័ន្ធ​បទ​ប្រើ​ប្រាស់ រ​ក្សាទុក និង​ជួញ​ដូរ​គ្រឿង​ញៀន។ ក្រុម​ជន​សង្ស័យ​ទាំង​នេះ​មាន​អាយុ​១៧​ឆ្នាំ​ម្នាក់​ ហើយ​ក្រៅពី​នេះ​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ​រហូត​ដល់​អាយុ​៦២​ឆ្នាំ។

លោក​ថ្លែង​ថា៖«ដោយ​សារ​តែ​ចំនួន​ជន​សង្ស័យ​ច្រើន​ ហេតុ​ដូច្នេះ​ហើយ​សមត្ថ​កិច្ច​របស់​យើង​ទើបតែ​បំពេញ​នីតិវិធី​ចប់​នៅ​ថ្ងៃនេះ​(ថ្ងៃទី​២១​មីនា)​ហើយ​យើង​គ្រោង​បញ្ជូន​ពួក​គេ​ទៅ​តុលា​ការ​នៅ​ថ្ងៃស្អែក​(ថ្ងៃទី​២២​មីនា)

នេះ​ហើយ»​។

លោក​បញ្ជាក់​ថាការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នេះតា​មពិតទៅ​គឺជា​ទឹកដី​ខេត្តកំ​ពង់ស្ពឺ ​តែ​សមត្ថ​កិច្ច​អាវុធ​ហត្ថ​របស់​លោក​បាន​ស​ហ​ការ​ជា​មួយ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺសុំ​ពន្លា​ត​ដែន​សមត្ថ​កិច្ច​ដើម្បី​ចាប់​ជន​ល្មើស​ទាំង​នោះ​ព្រោះ​មុនមា​នការប​ង្ក្រាប​នេះ សមត្ថ​កិច្ចចា​ប់បានពួ​កគេមួ​យចំនួ​នក្នុង​ទឹកដីខេ​ត្តព្រះសីហ​នុ។​ក្រុ​ម​ជនស​ង្ស័យ​ជាប់​ពាក់ព័ន្ធ​បទ​រ​ក្សាទុក​ ជួញ​ដូរ និង​ប្រើប្រា​ស់​គ្រឿង​ញៀន។​

លោក​​គឹម​ហួរ បានឱ្យដឹងថា កន្លង​មក ​កម្លាំង​អាវុធ​ហត្ថ​របស់​លោក​ធ្លាប់​ចាប់​បាន​ជន​សង្ស័យ​មួយ​ចំនួន​មក​ហើយ​ដែល​ពាក់​ព័ន្ធ​នឹង​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខាង​លើ​។ពេ​លខ្លះ​សមត្ថ​កិច្ច​លោក​ស្លៀកពា​ក់​ឯក​សណ្ឋាន​ទៅ​ទិញ​ថ្នាំញៀន​នៅ​ទីនោះ​ទៀត​ក៏​នៅតែ​ពួកគេ​មិន​ខ្លាច​សមត្ថ​កិច្ច​ដែរ។ទីតាំង​ដីឡូ​ត៍​១​កន្លែងនោះ​គឺជា​ទីតាំង​ជួញដូរ និង​ប្រើ​ប្រាស់​គ្រឿ​ងញៀន​យ៉ាង​សេរី​ ទើប​នៅ​ថ្ងៃទី១៧ ​មីនា កម្លាំង​ជំនាញ​របស់លោ​ក​​សុំ​គោល​ការណ៍​​ពីលោក​​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេ​បញ្ជាការ​កងរាជ​អាវុ​ធហត្ថ​ខេត្តព្រះ​សីហនុ និង​មាន​ការ​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ពី​អយ្យ​ការ​អម​សា​លា​ដំបូង​ខេត្ត​ព្រះ​សី​ហ​នុ​ចុះ​បង្ក្រាប​តែម្តង​។

លោក​បានបន្ថែម​ថា សមត្ថ​កិច្ច​នៅមិន​អាច​បែង​ចែក​ជ​ន​ទាំង៣៥នា​ក់​នោះ​ឱ្យដាច់​ពីគ្នា​ថា​អ្នក​ណា​ជា​អ្នក​ជួញ​ដូរ និង​អ្នក​ណា​ជា​អ្នក​ប្រើប្រា​ស់​គ្រឿង​ញៀន​នោះទេ​ ព្រោះ​ពួកគេ​ជាអ្នក​ជក់ថ្នាំ​ផងនិង​ជា​អ្នកល​ក់​គ្រឿង​ញៀន​ផង​។ ជន​ខ្លះ​ជា​អ្នក​ប្រើប្រា​ស់​ហើយ​បាន​ទិញ​ថ្នាំញៀន​ឱ្យ​គ្នីគ្នា​បន្ត​ទៀត​ដែល​ករណីនេះ​ក៏​ជា​អ្នកជួ​ញដូ​រ​ដែរ​។

ចំពោះ​វត្ថុ​តាង​ដែល​សមត្ថ​កិច្ចរឹប​អូស​បាន ​រួម​មាន​ ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនចំនួន​៦៨​កញ្ចប់ ថ្នាំគ្រាប់ពណ៌​ក្រហមចំ​នួន១០​គ្រាប់ ​ខ្សៀសម្រាប់​ជក់៥ ដប​សម្រាប់​ជក់៤ ​​កន្រ្តៃចំនួន​៣ កាំភ្លើង​ខ្លីម៉ាក​K59 មួយ​ដើមមា​នគ្រាប់ចំ​នួន៦​គ្រាប់ ​ម៉ូតូចំ​នួន​១០​គ្រឿង ទូរ​ស័ព្ទដៃ១៣គ្រឿ​ង ផៅ​វើ​ប៊ែង​ចំនួន​២ ដាវ​១ កាំបិត​បុ័ង​តោ១​ និង លុយ​ចំនួន​១២ម៉ឺនរៀ​ល។

លោ​ក​បន្តថា​៖«នៅ​ទីតាំង​នោះ​យើង​បាន​ចុះ​ចាប់​ប៉ុន្មាន​ឆ្នាំ​មកហើយ ​តែ​ពួកគេ​ហាក់​មិន​ញញើត​សមត្ថកិ​ច្ច​យើង​ទេ។យើង​ជា​សមត្ថកិច្ច​ស្លៀក​ពាក់​ឯកស​ណ្ឋាន​ក៏​ពួកគេ​នៅតែ​ហ៊ាន​លក់​ឱ្យ​យើង​ទៀត។យើង​សាកល្ប​ង​បែប​នេះ២ទៅ៣​លើក​មកហើ​យ​ ពួកគេ​នៅ​មិន​តែ​ខ្លាច​ច្បាប់»​៕