ភ្នំពេញៈក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩​​ ជាង​ ៧០នាក់ បន្ថែមទៀត​ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំងអស់​ និង​ មាន​អ្នកជា​សះស្បើយ​បន្ថែម​រហូត​ជាង ៧០ នាក់​ដូច​គ្នា​ផងដែរ ​ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​មេរោគ​កូ​វីដ១៩ អូ​មី​ក្រុង​នេះ​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល ​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៧៣ នាក់​ទៀតមាន​ឆ្លង​វីរុស​កូ​វីដ១៩ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ៧២ នាក់។ ការ​រកឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍ ចំនួន ៦៥ នាក់ និង​អ្នក​ដំណើរ​ពី​បរទេសចំនួន​៨​នាក់។

គិត​ត្រឹម​ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៥​ ១៥៨​ នាក់ អ្នកជា​សះ​ស្បើយ សរុបចំនួន​ ១៣១ ១១០ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥២​នាក់៕