
គ្រូពេទ្យរៀបចំបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ នាពេលកន្លងទៅ។ ហ៊ាន រង្សី
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ ១៩ ជាង ៦០ នាក់ បន្ថែមទៀតដែលសុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុងទាំងអស់ និងមានអ្នកជាសះស្បើយបន្ថែមជាង ៥០ នាក់ និងមានអ្នកស្លាប់ដោយសារមេរោគកូវីដ ១៩ អូមីក្រុងនេះចំនួន ២ នាក់ថ្មីទៀត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២ បានបញ្ជាក់ថា មនុស្សចំនួន ៦៣ នាក់ទៀត មានឆ្លងវីរុសកូវីដ ១៩ និងមានអ្នកជាសះស្បើយចំនួន ៥៥ នាក់។ ការរកឃើញនេះមានករណីឆ្លងសហគមន៍ ចំនួន ៦១ នាក់ និងអ្នកដំណើរពីបរទេសចំនួន ២ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសចំនួន ១៣៥ ២៨៥ នាក់ អ្នកជាសះស្បើយ សរុប ចំនួន ១៣១ ២១៦ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៤ នាក់៕