ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ជិត ៦០ នាក់​បន្ថែម​ទៀត ដែល​សុទ្ធ​តែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទាំង​អស់ និង​មាន​អ្នក​ជា​សះស្បើយ​បន្ថែម​រហូត​ជិត ១០០ នាក់​ផង​ដែរ និង​មិន​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ អូមីក្រុង​នេះ​ទេ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៥៩ នាក់​ទៀត មាន​ឆ្លង​វីរុស​កូវីដ ១៩ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៩៧ នាក់។ ការ​រក​ឃើញ​នេះ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន ៥៨ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ០១ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៥ ៣៤៤ នាក់ អ្នក​ជា​សះស្បើយ សរុប​ចំនួន ១៣១ ៣១៣ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៤ នាក់៕