ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ​បន្ថែម​ទៀត​ជិត​ ៦០ នាក់ ​ដែល​សុទ្ធតែ​ជាប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទាំងអស់ ​និង​មាន​អ្នក​ជាសះស្បើយ​បន្ថែម​រហូត​ជាង​ ៦០ នាក់​ផងដែរ ​និង​មិនមាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ ​អូមីក្រុង​នេះ​ទេ ​នា​ថ្ងៃ​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី២៧ ​ខែមីនា ​ឆ្នាំ​២០២២ ​បញ្ជាក់ថា ​មនុស្ស​ចំនួន​៥៩នាក់​ទៀត​ បានឆ្លង​វីរុស​កូវីដ១៩ ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​៦២នាក់។ ការ​រកឃើញ​នេះ​មាន​ករណី​ឆ្លង​សហគមន៍ ​ចំនួន​ ៥៩នាក់ ​និង​មិនមាន​អ្នកដំណើរ​មកពី​បរទេស​ឆ្លង​ឡើយ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៧ ​មីនា ​ឆ្នាំ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ១៩​សរុប​ទូទាំង​ប្រទេស​ចំនួន​១៣៥ ៤៦១​នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន​១៣១ ៤១៣នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​៣ ០៥៤នាក់៕