The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន ម៉ានី មិន​ពេញ​ចិត្ត​នឹង​ខ្មែរ​ខ្លះ​ដែល​ខ្លាំង​បាន​តែ​ជា​មួយ​ខ្មែរ​គ្នាឯ​ង តែ​ឱន​ក្បាល​ជា​មួយ​បរទេស​

លោក ហ៊ុន ម៉ានី មិន​ពេញ​ចិត្ត​នឹង​ខ្មែរ​ខ្លះ​ដែល​ខ្លាំង​បាន​តែ​ជា​មួយ​ខ្មែរ​គ្នាឯ​ង តែ​ឱន​ក្បាល​ជា​មួយ​បរទេស​

Content image - Phnom Penh Post
លោក ហ៊ុន ម៉ានី ក្នុងកិច្ចប្រជុំនៅខេត្តស្វាយរៀង កាលពីថ្ងៃទី ៣ មីនា ។ រូបថត Hun Many Page

លោក ហ៊ុន ម៉ានី មិន​ពេញ​ចិត្ត​នឹង​ខ្មែរ​ខ្លះ​ដែល​ខ្លាំង​បាន​តែ​ជា​មួយ​ខ្មែរ​គ្នាឯ​ង តែ​ឱន​ក្បាល​ជា​មួយ​បរទេស​

ភ្នំពេញៈ ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​(ស.ស.យ.ក) លោក ​ហ៊ុន ម៉ានី ​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ខ្មែរ​មួយ​ចំនួន​​ដែល​បង្ហាញ​ភាព​ខ្លាំង​​តែ​ជា​មួយ​ខ្មែរ​គ្នា​ឯង​ ជា​មួយ​រាជ​រដ្ឋាភិ​បាល​ខ្លួនឯង​ ប៉ុន្តែជា​មួយបរ​ទេសវិញគឺ​ឱនក្បាល​ដាក់​គេ​​ជ្រុល។លោកជំរុញ​ឱ្យ​ខ្មែរ​ត្រូវ​ពង្រឹង​សមត្ថ​ភាព ព្រោះ​​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ឬ​ពហុភាគី​ជាមួយ​បរទេស​ ​គឺ​​ពឹង​ផ្អែក​តែ​ទៅ​លើ​​សមត្ថ​ភាព​មួយ​គត់​។​

លោក ​ហ៊ុន​ ម៉ានី​ បាន​លើក​ឡើង​បែប​នេះ​ ក្នុង​ពេល​ធ្វើជា​អធិបតី​ភាព​បិទ​សន្និ​បាត​បូក​សរុ​បលទ្ធ​ផល​ការងារ​ឆ្នាំ​ ២០២១​ និង​​លើក​ទិស​ដៅ​ការ​ងារឆ្នាំ​ ២០២២​ របស់​ក្រុម​ប្រឹក្សា​យុវជន​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា នៃ ​ស.ស.យ.ក កាល​ពីថ្ងៃទី​២៥​ ខែ​មីនា​។

លោក​បាន​ថ្លែង​ថា​ នៅ​លើឆាក​អន្តរ​ជាតិ​ ពេល​ខ្មែរ​តំណាង​ប្រទេស​ទៅនិយា​យជា​មួយ​បរទេស​ទាំងទ្វេភា​គីឬព​ហុភាគីគឺបរ​ទេស​​មិន​ខ្វល់​ថា​ អ្នក​តំណាង​នោះ​ជា​អ្នក​ណា ឬ​ធ្វើអ្វី​នៅ​កម្ពុជា​ទេ ប៉ុន្ដែ​ផ្អែក​តែ​លើ​​សម​ត្ថ​ភាព​មួយ​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់​ថា៖«​ពេល​ខ្លះក៏វា​មានដែរ​ទិដ្ឋ​ភាពឈឺ​ចាប់​បន្ដិច​ដែរ​អន់ចិត្ដ​បន្ទិច​ដែរ​។ពេល​ខ្លះ​ខ្ញុំ​ឃើញ​ថា​កម្លាំង​ថាម​ពល​របស់​​ខ្មែរ​មួយ​ចំនួន​គឺ​តម្រង់​ទិស​ហើយនឹង​បង្ហាញ​ភាព​ខ្លាំង​តែ​ជា​មួយ​ខ្មែរ​គ្នាឯង​ទេ។ខ្លាំង​​តែជាមួយ​ខ្មែរ​គ្នា​ឯង​តែ​ឱ្យ​តែ​ឃើញ​​បរទេស​មក​បន្ដិច​រាង​ឱន»​។

លោក​បាន​បន្ត​ថា ​អ្វីដែ​ល​ខ្មែរ​​ត្រូវ​ត្រៀមខ្លួ​ន គឺ​សមត្ថ​ភាព​ ព្រោះ​គ្មាន​អ្វីដែល​ជា​ធន​ធាន​សំខាន់​ជាង​នេះ​ទេ ​ដើម្បី​ឱ្យនាំ​ប្រទេស​ជាតិ​​ទៅ​លើ​ភាព​រីក​ចម្រើន​អភិ​វឌ្ឍ និង​វិបុល​ភាព​។​

លោក ​ម៉ានី​ លើក​ឡើង​ថា ​កុំ​ចង់​ទៅ​ចូល​តុ​ចរចា​ជា​មួយ​បរទេស​ ហើយ​យក​បញ្ហា​ប្រទេស​ថា ​មាន​ការ​លំបាក​ទៅឱ្យ​គេ​ជួយ​ហើយ​ដើរ​តួជា​អ្នក​រង​គ្រោះ​​ គឺមិន​បាន​ជួយ​ការ​ពារ​ និង​លើក​តម្កើង​កិត្តិ​នាម​របស់​ប្រ​ទេស​​កម្ពុជា​​ទេ​។

លោក​បញ្ជាក់​ថា​៖«ខ្ញុំ​បាន​និយាយ​នេះ ខ្មែរ​មួយ​ចំនួន​ខ្លាំង​តែជាមួយ​ខ្មែរ​គ្នា​ឯង​ តែលើ​ឆាក​អន្តរ​ជាតិ​ មាន​លក្ខណៈ​ឱន​បន្តិច​ ហើយ​​ពេល​ខ្លះ​ឱន​ជ្រុល​ឱ្យ​តម្លៃ​បរទេស​ពេក​។​​ តែ​ជា​មួយ​បរទេស​ចង់​ឱ្យ​បរទេស​ឱ្យ​តម្លៃ​ខ្មែរ​ ភាព​ជា​តំណាង​ក្នុង​នាម​ជា​ប្រទេស​​អធិប​តេយ្យ​ និង​ឯករាជ្យ​ មាន​តែ​សមត្ថ​ភាព​មួយ​គត់​ទៅ​និយាយ​ជា​មួយ​គេ»​​។

លោក​បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ទូត​មួយដែ​ល​ថា​មាន​ខ្មែរ​តំណាង​កម្ពុជា​ម្នាក់​សុំ​ឱ្យ​ទូត​នោះ​ជួយ​ផ្នែក​នេះ។​ប៉ុន្ដែ​ដល់​ពេល​ទូត​នោះ​សួរ​វិញ​ថា ​ជួយ​លើ​ផ្នែក​ហ្នឹង​ តើ​ចំណុច​ណា​មួយ​ជាក់​លាក់​ព្រោះថា​​ផ្នែក​នោះ​ធំ​។
លោក​ឧទា​ហរណ៍​ការ​ស្នើ​សុំ​ឱ្យគេ​ជួយ​លើ​ផ្នែក​សេដ្ឋ​កិច្ច​ឌីជី​ថល​ (Digital E​conomy) ឬក៏​ជួយ​ទៅលើ​បដិ​វត្ដន៍​ឧហ្សា​ហកម្ម​ ៤.០។ ទូត​នោះ​​សួរ​មក​​វិញ​ថា ផ្នែក​ណា​ជាក់​លាក់​ណា​មួយ​ចង់​ឱ្យ​គេ​ជួយ​ ប៉ុន្ដែ​ដល់​ពេល​តំណាង​កម្ពុជា​រូបនោះ​ឆ្លើយ​តប​មិន​ចេញ​ នៅថ្ងៃ​នោះ​ទូតនោះ​និយាយ​ថា ​«ខ្មែរ​ចេះ​អីមែន​ទែន ​ក្ដៅ​ឆេវ​តែ​ម្ដង​ថ្ងៃ​នោះ»​។

លោក​ ម៉ានី ​ថ្លែង​ថា​៖«គ្មាន​ស្អី​ធ្វើឱ្យ​ឈឺ​ចាប់​ជាង​បរទេស​មើល​ងាយ ​ហើយ​មើល​ងាយ​លើ​សមត្ថ​ភាព​ខ្មែរ​ទេ​។ ខ្ញុំ​និយាយ​អ៊ីចឹង​ មិន​​មែន​ខ្ញុំ​ទ្រ ​ឬក៏​និយាយ​​ពីជាតិ​និយម​ជ្រុល​នៅ​ទី​នេះទេ​​។​ក៏ប៉ុន្ដែ​ខ្មែរ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​ដឹក​នាំ​​មាគ៌ា​ប្រទេស​ជាតិ​ទៅ​​អនាគត។ខ្ញុំ​ឃើញ​ខ្មែរ​ខ្លះ ដោយ​សារ​ខំ​ប្រឹង​ឱ្យ​គេជួយ​ពេក​តែ​ខ្លាច​គេ​មិន​ជួយ​ទាល់​តែដើរ​តួនាទី​ឱន​បន្ដិច​ ពេល​ខ្លះ​​ឱន​នោះ​​ជ្រុល។​ តែមក​ដល់​ខ្មែរ​វិញ​គឺខ្លាំង​ណាស់​ ខ្លាំង​ណាស់​ជា​មួយ​រាជ​រដ្ឋាភិ​បាល​ខ្លាំង​ណាស់​…»​។

បើ​តាម​លោក​ម៉ានី​ គឺ​មាន​តែ​ចំណុច​មួយ​ទេដែល​អាច​ទទួល​ភាព​គោរព​​ដោយ​ស្មើ​មុខ​ស្មើមាត់​និង​អាច​ការ​ពារថែរក្សានិ​ងអាច​ទាញ​ផលប្រយោជ​ន៍ដើម្បី​ប្រទេស​ជាតិ​បាន​គឺ​សមត្ថ​ភាព​គ្មាន​​អ្វីធំ​ជាង​នេះ​ទេ​​។

លោក​បញ្ជាក់​ថា​​៖«ត្រូវ​មាន​ភាព​ច្បាស់​លាស់ ដោយ​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់​ថា ​យើង​មក​ពី​ណា យើង​ស្ថិត​នៅទី​ណាចំណុច​ខ្លាំង​​​របស់​យើង​។ គុណ​សម្បត្ដិ​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​យើង​នៅ​ទីណា។ចំណុច​ដែល​យើង​មាន​ការ​ប្រឈម​ហើយ​ត្រូវ​កែ​នៅ​ចំណុច​ណា… ​»​។

លោក​ គិន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ នៃរាជ​បណិ្ឌត្យ​សភា​កម្ពុជា ​លើក​ឡើង​ថា ភាព​ស្មើ​មុខ​ស្មើ​មាត់​របស់​ប្រទេស​មួយ ​គឺមិន​បាន​កំណត់​លើ​ប្រទេស​តូច​ឬ​ប្រទសធំ​នោះទេ។​​សម្រាប់​កម្ពុជា​ដើម្បី​ភា​ព​ស្មើ​មុខ​របស់​ខ្លួន ​សមត្ថ​ភាព​ផ្នែក​ធន​ធាន​មនុស្ស​ គឺសំខាន់​ណាស់​។ ក្រៅ​ពី​នេះភាព​ត្រឹម​ត្រូវ​ផ្នែក​នយោ​បាយ​ទាំង​​ក្នុង​ស្រុក​និង​នយោបា​យ​កាប​រទេសក៏​ជាភាព​ចាំបាច់​និង​ជា​កត្ដា​សំខាន់​លើ​ភាព​ស្មើ​មុខ​ស្មើ​មាត់​ជា​មួយ​ប្រទេស​ដទៃ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖«ខ្ញុំ​យល់​ថាភា​ព​ជាអ្នក​ដឹកនាំ​របស់​អ្នកដឹក​នាំ​ក៏ជា​ចំណុច​សំខាន់​មួយ​ទៀតក្នុ​ង​ការ​បង្កើន​កិត្យា​នុភា​ព ភាព​ខ្លាំង​​​របស់​កម្ពុជា​ដែរ​។ ប្រសិន​បើ​មេដឹក​នាំ​មិន​មាន​ភាព​ខ្លាំង មិន​មាន​ភាព​ជា​អ្នកដឹក​នាំ​ល្អនោះ​ក៏កម្ពុជា​មិន​អាច​មាន​ភាព​ស្មើមុខ​ស្មើមាត់​ជា​មួយ​​ប្រទេស​ដទៃ​ដែរ»​​។

​លោកប​ន្តថា​៖«បើ​ជាតំ​ណាង​កម្ពុជា​លើ​កិច្ច​ប្រជុំ​ទ្វេភាគីឬព​ហុភាគីណា​មួយ​ជាមួយ​បទេស យើង​ត្រូវ​តែ​ប្រកាន់​ជំហរ​មួយ​ជា​រដ្ឋ​​អធិបតេ​យ្យ​។ មាន​ន័យ​ថាយើង​ត្រូវ​តែ​មាន​ភាព​រឹង​ប៉ឹង ច្បាស់​លាស់​​ ឈរលើ​គោល​ការ​ណ៍ខ្សែ​បន្ទាត់​អធិ​បតេយ្យ គោ​ល​​នយោបាយ​ការបរទេស​របស់​ជាតិ​យើង។​ យើង​មិន​ចេះ​តែឱ​នៗ​ខ្លាច​ប​រទេស​ជ្រុល​ពេក​ទេ​វា​នាំឱ្យ​អាប់​ឱន​ជាតិ​ទៅ​វិញ​»​៕

អត្ថបទគួរចាប់អារម្មណ៍