ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រ​ក​ឃើញអ្នក​ឆ្លង​វីរុសកូវីដ ១៩ ​បន្ថែមទៀត​ជាង​ ៥០ នាក់ ​ដែល​សុទ្ធតែ​ជាប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទាំងអស់ ​និង​មាន​អ្នក​ជាសះស្បើយ​បន្ថែម​រហូតជាង ​៤០ នាក់​ផងដែរ ​និង​មិនមាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩​ អូមីក្រុង​នេះ​ទេ ​នា​ថ្ងៃនេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២៨ ​ខែ មីនា ​ឆ្នាំ​ ២០២២ ​បានបញ្ជាក់​ថា ​មនុស្ស​ចំនួន​ ៥២ នាក់​ទៀត ​បាន​ឆ្លង​វីរុស​កូវីដ ១៩ ​និង​មានអ្នកជា​សះស្បើយ​ចំនួន ​៤៦ នាក់។ ការរកឃើញ​នេះ​មាន​ករណី​ឆ្លង​សហគមន៍​ ចំនួន ​៥២ នាក់ ​និង​មិនមាន​អ្នកដំណើរ​មកពី​បរទេស​ឆ្លង​ឡើយ។

គិត​ត្រឹម​ព្រឹក ​ថ្ងៃទី ២៨ ​ខែ មីនា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៥ ៥១៣ នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន​ ១៣១ ៤៥៩ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន ​៣ ០៥៤ នាក់៕