ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​រក​ឃើញអ្នក​ឆ្លង​វីរុសកូវីដ ១៩​ បន្ថែម​ទៀត​ចំនួន ​៤០ នាក់ ​ដែល​សុទ្ធតែ​ជាប្រភេទ​វីរុស​បំប្លែ​ងថ្មី​អូមីក្រុង​ទាំងអស់ ​ហើយ​ក៏មាន​អ្នក​ជាសះ​ស្បើយ​បន្ថែម​រហូត​ជាង ​១០០ នាក់​ផងដែរ ​និង​មិនមាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូវីដ ១៩​ អូមីក្រុង​នេះ​ទេ​នា​ថ្ងៃ​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី ៣១ ​ខែ មីនា ​ឆ្នាំ ​២០២២ ​បានបញ្ជាក់​ថា ​មនុស្ស​ចំនួន​ ៤០ នាក់​ទៀត ​បានឆ្លង​វីរុស​កូវីដ១៩​និង​មានអ្នក​ជាសះស្បើយ​ចំនួន​១០៨នាក់។ ការរកឃើញ​នេះ​មាន​ករណី​ឆ្លង ​ក្នុង​សហ​គមន៍ ​ចំនួន​៤០នាក់ ​និង​មិនបាន​រក​ឃើញ​លើ​អ្នកដំណើរ​មក​ពី​បរទេស​ទេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៣១ ​ខែ មីនា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៥ ៦២៥ នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន ​១៣១ ៧០៦ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​ ៣ ០៥៤ នាក់៕