ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ជិត ៦០ នាក់​បន្ថែម​ទៀត ដែល​សុទ្ធ​តែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទាំង​អស់ និង​មាន​អ្នក​ជា​សះស្បើយ​រហូត​ជាង ១០០ នាក់​ផង​ដែរ និង​មិន​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ អូមីក្រុង​នេះ​ទេ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២២ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៥៧ នាក់​ទៀត បាន​ឆ្លង​វីរុស​កូវីដ ១៩ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១០២ នាក់។ ការ​រក​ឃើញ​នេះ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន ៥៧ នាក់ និង​មិន​មាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ពី​បរទេស​ទេ។

គិត​ត្រឹមព្រឹក ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៥ ៦៨២ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១៣១ ៨០៨ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៤ នាក់៕