ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​ជាង ៣០ នាក់ បន្ថែម​ទៀត​ដែល​សុទ្ធ​តែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់ និង​មាន​អ្នកជា​សះ​ស្បើយ​បន្ថែម​រហូត​ជាង ​១០០ នាក់​ផង​ដែរ ​ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេ​រោគ​កូ​វីដ ១៩​ អូ​មី​ក្រុង​នេះ​ទេ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ៤ ​ខែ មេសា ឆ្នាំ ២០២២ ​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ៣៥ នាក់​ទៀត​ មាន​ឆ្លង​វីរុស​កូ​វីដ ១៩ ​និង​មាន​អ្នក​ជា​សះ​ស្បើយ​ចំនួន ​១៣៣ នាក់។ ការ​រកឃើញ​នេះ​សុទ្ធតែជា​ករណី​ឆ្លង​សហ​គមន៍​ទាំង​ ៣៥​ នាក់ រីឯ​អ្នក​ដំណើរ​ពី​បរ​ទេស​រក​មិន​មាន​ឃើញ​មាន​ឆ្លង​ទេ​។

គិត​ត្រឹម​ព្រឹក ​ថ្ងៃទី​ ៤ ​ខែ មេសា ឆ្នាំ​ ២០២២ ​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៥ ៧៨២ ​នាក់ ​អ្នក​ជា​សះ​ស្បើយ​សរុប​ចំនួន​ ១៣២ ​២០១ ​នាក់ ​និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៤​ នាក់៕