ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​ចំនួន ៣០ នាក់ បន្ថែម​ទៀត​ដែល​សុទ្ធតែជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំ​ងអស់​ និង​មាន​អ្នកជា​សះស្បើយ​បន្ថែម​រហូត​ដល់ ១២៧ ​នាក់​ និង​បានរក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​មេ​រោគ​កូ​វីដ ១៩ អូ​មី​ក្រុង​ម្នាក់​ទៀត​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​៥ ខែ មេសា ​ឆ្នាំ ២០២២ បាន​បញ្ជាក់​ថា ការរកឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍ ចំនួន ៣០ នាក់ និង​មិន​មាន​កា​ររកឃើញ​ឆ្លង​លើ​អ្នក​ដំណើរ​ពី​បរទេស​ទេ​។

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ៥ ខែ មេសា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៥ ៨១២​ នាក់ អ្នក​ជា​សះ​ស្បើយ សរុប ចំនួន ​១៣២ ៣២៨ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០៥៥ នាក់៕