ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​ ១៩​ ចំនួន ២២ នាក់បន្ថែម​ទៀត​ ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំ​ងអស់ និង​មាន​អ្នកជា​សះស្បើយ​បន្ថែម​រហូត​ដល់ ១២១ ​នាក់​ផងដែរ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេ​រោគ​កូ​វីដ ១៩​ ថ្មីទៀត​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ៦ ខែ មេ​សា ឆ្នាំ ​២០២២​ បាន​បញ្ជាក់ថា ការ​រកឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍ចំនួន​ ២២ នាក់ និង​មិន​មាន​ការ​រកឃើញ​ឆ្លង​លើ​អ្នកដំ​ណើរ​ពី​បរទេស​ទេ។

គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​ ៦ ខែ មេសា ឆ្នាំ​ ២០២២ កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៥ ៨៣៤​ នាក់ ​អ្នកជា​សះ​ស្បើយសរុបចំនួន ១៣២ ៤៤៩ ​នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៥ ​នាក់៕