ភ្នំពេញៈ ក្រសួង​កសិកម្ម​រុក្ខាប្រ​មាញ់​និង​នេសាទ បានដាក់​ចេញ​វិធា​នការ​ចាំបា​ច់​មួយ​ចំនួន ដើម្បី​ឲ្យ​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​អនុវ​ត្តក្នុងការ​ស្រាវ​ជ្រាវ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

យោង​សេចក្ដី​ជូនដំ​ណឹង​ស្តីពី«វិធានការ​ពង្រឹង ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ​សត្វព្រៃ និង​ជលផ​ល» ចុះ​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២២ ​លោក វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិក​ម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ណែនាំ​ និង​ជំរុញ​ឲ្យ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​បង្កើន​ការ​ស្រាវ​ជ្រាវ​និង​បង្ក្រាប​ជា​បន្ទាន់​នូវ​បទ​ល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​បទ​ល្មើស​ទាំង​នោះ​រីក​រាល​ដាល​កាន់​តែ​ធំ ។

ទន្ទឹម​នឹង​នេះលោក​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​៤ចំណុចដើម្បី​ជំរុញ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ដែល​ក្នុងនោះ​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ​ត្រូវ​ដឹកនាំ​និង​សម្របស​ម្រួល​កម្លាំង​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ដើម្បី​ធានា​បាន​នូវ​ការប្រើ​ប្រាស់​កម្លាំង​សរុបនិ​ង​មធ្យោ​បាយ​ចាំបាច់​​នានា​ក្នុងការ​ថែរក្សា​ការពារ​ធនធា​ន​ព្រៃ​ឈើ សត្វ​ព្រៃ​និង​ធន​ធាន​ជល​ផល​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ឆន្ទៈ​ម្ចាស់​ការ​និង​ស្មារតី​ទទួលខុ​សត្រូវ។

ជា​ពិសេស​ត្រូវ​ទប់​ស្កាត់​កា​រកាប់​រាន ដុត ឈូស​ឆាយ​និង​ហ៊ុម​ព័ន្ធ​ដីព្រៃ​ឈើនិង​ដីព្រៃ​លិច​ទឹក​ដោយ​ចាត់​វិធានការ​គ្រប់​គ្រង​ ត្រួត​ពិនិត្យ​នូវ​ការធ្វើ​សន្និធិ ​ការធ្វើ​ចរាច​រណ៍និង​ការកែ​ច្នៃ​ផល​អនុ​ផល​ព្រៃឈើ​គ្រប់​ប្រភេទ​ព្រម​ទាំង​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ជល​ផល​គ្រប់​ប្រភេទ​ផង​ដែរ​។

លោក​បាន​បញ្ជាក់ថា​៖«ក្នុងក​រណី​ប្រទះ​ឃើញ​បទ​ល្មើស​ជាក់​ស្ដែង​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ជាប​ន្ទាន់​តាម​​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន ចៀស​វាង​ទុក​ឲ្យ​បទ​ល្មើស​ទាំងនោះ​​រីក​រាល​ដាល​កាន់តែ​ធំ​និង​ពិបាក​ក្នុង​ការ​ដោះ​ស្រាយ។ប្រសិន​បើ​បទ​ល្មើស​មាន​ទ្រង់​ទ្រាយ​ធំ​មាន​លក្ខណៈ​ស្មុគ​ស្មាញ ​ត្រូវ​រាយ​ការណ៍​និង​សុំ​អន្ដរា​គមន៍​ជា​បន្ទាន់​មក​ក្រសួង-​ស្ថាប័​ន​នៅ​ថ្នាក់​ជាតិ ​ដើម្បី​មាន​វិធាន​ការ​និង​រួមគ្នា​ដោះស្រា​យ​តាម​នីតិវិធី​ជា​ធរមាន​»។

លើស​ពីនេះ​លោក​រដ្ឋមន្ដ្រី​បានលើ​កឡើង​ទៀត​ថា ក្នុង​ករណី​មាន​បទ​ល្មើស​ធ្ងន់​ធ្ងរ​ក្រសួង-ស្ថាប័​នថ្នាក់ជា​តិ​នឹង​ចាត់​ថ្នាក់ដឹ​កនាំ​រួមជា​មួយ​អង្គភាព​ជំនាញ​ចុះ​សហ​ការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ​ដើម្បី​ចាត់វិ​ធាន​ការ​ទប់ស្កា​ត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល​វេ​លា។

ជុំវិញ​ករណី​នេះ លោ​ក ងួន រតនៈ អភិ​បាលខេ​ត្ត​កំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រដ្ឋបា​លខេត្តបាន​​បង្កើត​អនុគ​ណៈ​កម្មការ​ត្រួតពិ​និត្យ ស្រាវ​ជ្រាវ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ ស​ត្វព្រៃ​និងជលផ​ល ព្រមទាំ​ង​ក្រុម​ការងា​រ ចុះ​ផ្សព្វ​ផ្សាយ​ពី​វិធានកា​រ​នេះ​រួច​រាល់​ហើយ​។

លោក​បាន​បន្តថា៖«បច្ចុប្បន្ន​ក្រុមកា​រងារ​កំពុង​បន្ត​ចុះ​ស្រង់​ស្ថិតិ​និង​ប្រមូល​ទិន្នន័យ​ប្រជា​ពលរដ្ឋ​ដែល​ប្រើប្រាស់​ឧបករ​ណ៍​នេសាទ​ខុសច្បា​ប់ដើ​ម្បី​ធ្វើការ​ដក​ហូតនិ​ង​បន្ត​ស្រាវជ្រា​វកំ​ណត់​មុខស​ញ្ញាជន​​ប្រព្រឹត្ត​បទ​ល្មើសដើ​ម្បី​កសា​ង​សំណុំរឿ​ង​បញ្ជូន​ទៅ​តុលា​ការ ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់»​។

បើតា​ម​លោក ​រតនៈ គិត​​ចាប់តាំ​ងពី​មាន​ការ​ប្រកាស​ដាក់​បញ្ជា​ពី​លោកនា​យក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃទី​២៣ ខែ​មីនា មកទ​ល់ពេ​លនេះ រ​ដ្ឋបាល​ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​កម្លាំង​បញ្ជា​ឯកភា​ព​ខេត្ត​ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើ​ស​នេសា​ទ​បានជា​ច្រើន​ករណី ក្នុងនោះ​មានកា​រ​រឹ​បអូសរ​បាំងសា​ច់​អួន​ក្រឡា​ញឹកបា​ន​ប្រមាណ​​ជាង​៣០០០​ម៉ែត្រ បង្គោល​​ឈើនិង​ឫស្សី ដែល​ត្រូវបាន​គេ​ប្រើ​សម្រាប់​ភ្ជាប់​ជាមួយរ​បាំង​សាច់​អួន​ក្រ​ឡា​ល្អិត​សរុប ៦​០០០​ដើម ព្រមទាំ​ង​បាន​ដកហូត​ឧបក​រណ៍​ឆក់​ត្រី​បាន​​ជាង​២០​គ្រឿង ​។

ចំ​ណែក​លោក​ សុខ លូ អភិ​បាលខេត្ត​បាត់ដំ​បង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ថ្វីបើ​នៅពេ​លនេះ​ បទល្មើស​ជលផ​ល បាន​ស្ងប់​ស្ងាត់​ ប៉ុន្តែ​ក្រុមកា​រងារ​នៃ​បញ្ជា​ការ​ឯក​ភាព​ខេត្ត​បាត់ដំបង​ នៅតែ​បន្ត​ចុះ​ពិនិត្យ​ស្ថាន​ភាព ​និងពង្រឹង​កា​រប​ង្រា​ប​បទ​ល្មើស​នេសាទនៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សង្កែនិង​​ស្រុក​ឯក​ភ្នំ​ ដែល​កន្លង​មក​មាន​បទ​ល្មើស​នេសា​ទ​ជាច្រើ​ន​បាន​កើត​ឡើង​។

លោក​បាន​បញ្ជាក់​ថា៖«ក្រោយពី​​មាន​ការ​ចុះ​បង្ក្រាប​ជា​លក្ខណៈ​ទ្រង់ទ្រាយ​​ធំ​មក ប​ទល្មើស​បាន​ស្ងប់ស្ងា​ត់​ទៅវិញ ប៉ុន្តែ​ក្រុមកា​រងា​រ​យើងនៅ​តែ​បន្ត​ចុះ​ល្បាត​ស្រាវជ្រាវ​​បទល្មើ​សក្នុង​ភូមិ​សាស្ត្រ​នៃ​ស្រុក​ជាប់​បឹង​ទន្លេសា​ប​ទាំង២ ដោយ​មាន​ការ​រុះរើ និ​ង​បំផ្លាញ​ចោល​នូវឧ​ប​ករណ៍​នេសាទ​​ខុស​ច្បាប់​មួយ​ចំនួន​ផង​ដែរ»​។

លោក​បាន​បន្ថែម​ថា៖«ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​តាំងពី​មុន​ហើ​យ ខេត្ត​បាត់ដំប​ងមិនមា​ន​បទល្មើស​​នេសាទ​ធំ​ជា​ដុំកំភួន​​នោះឡើ​យ»​។

ទោះយ៉ា​ងណា ​ដើម្បី​អនុវត្ត​បទបញ្ជា​​រប​ស់​ប្រមុខ​រាជរ​ដ្ឋាភិបា​លក៏​ដូចជា វិធានការ​ណែនាំ​៤ចំណុ​ច​របស់​ក្រសួង​កសិ​កម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ឲ្យ​មាន​ប្រសិទ្ធ​ភាព លោ​ក សុខ លូ បាន​ដាក់​បទ​បញ្ជា​ឲ្យ​កងក​ម្លាំង និង​មន្ត្រី​គ្រប់​មន្ទីរ អង្គ​ភាព ក្រោម​ចំណុះ​រដ្ឋបាល​ខេត្តបាត់​ដំបង​ រួមស​ហការ​​ជាមួយ​អាជ្ញាធ​រ​មូល​ដ្ឋាននិងប្រជា​សហ​គមន៍​នេសាទ​ចុះ​ស្រាវជ្រា​វ​កំណត់​ទីតាំង​មុខ​សញ្ញា​ជន​ប្រព្រឹត្ត​បទល្មើ​ស​នេសាទ​ដើម្បី​ឈានដ​ល់​ការ​បង្ក្រាប​ចាប់​ជន​ល្មើស​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ដោយ​គ្មាន​ការ​លើក​លែង​៕

វីដេអូ៖