ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបង្ហាញ​ឈ្មោះ​ទីភ្នាក់ងារ​ឯកជន​ស្របច្បាប់​ចំនួន​ ៣៧ ដែលមាន​សិទ្ធិ​ធ្វើការ​ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង ពលករ​ខ្មែរ​ទៅធ្វើការ​នៅ​រដ្ឋ​កាតា ប្រទេស​កាតា ដើម្បី​ងាយស្រួល​ដល់​ពលករ​ក្នុង​ការជ្រើសរើស​ក្រុមហ៊ុន​បាន​ត្រឹមត្រូវ​ចៀសវាង​ការចាញ់បោក​មេខ្យល់​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ ចុះ​ថ្ងៃទី​ ៥ ខែមេសា ឱ្យដឹងថា ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទាំង ៣៧ ​នោះ រួមមាន ក្រុមហ៊ុន​ ១ ហ្វីលីម៉រ ខេមបូឌា​,២ យូ​មេន រីសសស៍ ឌីវេឡុបមេន​,៣ ថប មេនផៅវ័រ​,៤ ស៊ី ឌី អិម ត្រេឌីង មេនផៅវ័រ​,៥ អ៊ឹង រីទ្ធីគ្រុប​,៦ អិន អេ អេស មេនផៅវ័រ ខូ អិល ធីឌី​,៧ អាយអាយ អេស ខមភេនី​,៨ វីន វីនមេនផៅវ័រ សឺវីស​,៩ ហ្វមីសមេនផៅវ័រ ខូអិលធីឌី​,១០ ទ្រីម មេនផៅវ័រ ខេមបូឌា​,១១ សុខ លាភ មេត្រី​,១២ ណាក់ ថាកណាន មេនផៅវ័រ ឯ.ក,១៣ អអឌី មេនផៅវ័រ ឯ.ក,១៤ មាស សុវណ្ណ មល្លិកេ មេនផៅវ័រ ឯ.ក​។

១៥ យ៉ាគូស៊ីនកៃ ខេមបូឌា​,១៦ ស៊ី អិល សឹបផ្លាយ ខេមបូឌា​,១៧ អេចអិន វើលដ៍ ខបភើរេសិន ឯ.ក​,១៨ ប៊ី អេហ្វ ជី សឺវិស ឯ.ក,១៩ អេកស្ពើត មេនផៅវ័រ សឹបផ្លាយ ឯ.ក,២០ ប៊ី ភី មេនផៅវ័រ ខេមបូឌា ឯ.ក, ២១ ហ្វ្រេន អ៊ីហ្គាល ខេមបូឌា លេប័រ ឯ.ក,២២ ថាហ្វើរ លេប័រ សឹបផ្លាយ ឯ.ក,២៣ មេត្រី អេចអ ឯ.ក​,២៤ ជេ ខេប រីគ្រូតម៉ិន ឯ.ក,២៥ មហាចក្រ ឌីវើឡុបម៉ិន ឯ.ក,២៦ វី អិល អឹម យូមេន រីសសស៍ ឯ.ក,២៧ ស៊ី ខិននេច វើលដ៍ ឯ.ក,២៨ ខ្មែរ លេប៊ើរសឹបផ្លាយ ឯ.ក,២៩ តាហុក សឺវីស ឯ.ក,៣០ មង្គល អេចអរ ឯ.ក,៣១ អ៊ែតវ៉ានស៍ មែនផៅវ័រ សឺវីស ឯ.ក,៣២ ៥ ​លីឌើ ប៉ែននីហ្វីតសឺវីស ឯ.ក,៣៣ ព្រីមៀម មែនផៅវ័រ សឺវីស ឯ.ក,៣៤ សុភ័ក្ត្រ មេត្រី ឯ.ក,៣៥ សម្បសាទ ឯ.ក,៣៦ រ៉ូយ៉ាល់ មេនផៅវ័រ ខេមបូឌា ឯ.ក និង​ក្រុមហ៊ុន​ទី​ ៣៨ ធី អេស មេនផៅវ័រ ខេមបូឌា ឯ.ក​។

ក្រសួង​ការងារ​គូស​បញ្ជាក់ថា រាល់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងឡាយណា​ដែល​ពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​ខាងលើនេះ​ទេ គឺ​ចាត់ទុកថា ជា​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ខុសច្បាប់ ដូច្នេះ​សូម​សាធារណជន រាយការណ៍​ជាបន្ទាន់ មក​ទូរស័ព្ទ​លេខ ០២៣ ៨៨០ ៤៧៤ និង​ទំនាក់ទំនង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​ ២៥ ​រាជធានី​-​ខេត្ត នៅ​រៀងរាល់​ម៉ោង​ធ្វើការ ឬ​ពិនិត្យមើល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ដែលមាន​នៅក្នុង​គេហទំព័រ​របស់​ក្រសួង​ការងារ www.mlvt.gov.kh។

ក្រសួង​បន្តទៀតថា៖ « ដើម្បី​ចៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ដែល​អាច​នាំឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស ឬ​ផ្តល់​សេវា​រក​ការងារ​ឱ្យធ្វើ​ដល់​ពលករ​ខ្មែរ​នៅតាម​បណ្ដា​សារព័ត៌មាន​ណាមួយ ជាពិសេស​តាម​បណ្តា​ស្ថានីយ​វិទ្យុ​ត្រូវមាន​លិខិត​អនុញ្ញាត​ចេញ​ដោយ​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ​ជាមុន ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា បាន​ថ្លែងថា ការជូនដំណឹង​នេះ​ក៏​ជា​ផ្នែក​មួយ​ដែលមាន​ការទទួល​ខុសត្រូវ​របស់​ក្រសួង ដើម្បី​កុំឱ្យ​ពលករ​ចាញ់បោក​ក្រុមហ៊ុន​បោកប្រាស់​មួយចំនួន​ដែល​កំពុង​ធ្វើ​សកម្មភាព​។ ទន្ទឹមនេះដែរ​លោក​ជំរុញ​ដល់​ក្រសួង ត្រូវ​ពង្រឹង និង​បង្កើន​ការតាមដាន​ពី​ស្ថានភាព​ពលករ​ដែល​កំពុង​ធ្វើការ​នៅក្រៅ​ប្រទេស​តាមរយៈ​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​ពលករ​ទៅ ដោយ​លោក​មើលឃើញថា​ទោះបី​ពលករ​ខ្មែរ​ទៅ​ធ្វើការ​ស្របច្បាប់ ប៉ុន្តែ​នៅតែ​ជួប​បញ្ហា​ប្រឈម​នានា​។

លោក​បញ្ជាក់ថា​៖ «​រឿង​ដែល​សំខាន់ យើង​ត្រូវ​ពិនិត្យមើល និង​បង្ការ ក្នុង​ការតាមដាន​ស្ថានភាព​ពលករ​ដែល​ធ្វើការ​នៅ​កាតា ដោយសារ​ប្រទេស​នេះ មាន​របាយការណ៍​ច្រើន​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិ​ពលករ​បរទេស ទាំង​រឿង​ការឃុំ​សិទ្ធិសេរីភាព​មិនឱ្យ​ដើរហើរ ហើយ​មាន​ពលករ​ជាច្រើន​ស្លាប់​នៅ​ទីនោះ​ដូចជា​ពលករ​ភូមា បង់ក្លាដែស នេប៉ាល់​»​។ យ៉ាងណាមិញ​លោក តុលា មើលឃើញ​ជារួម​ថា ការដែល​ក្រសួង​ការងារ​បាន​រក​ឱកាស​ការងារ​ជូន​ពលរដ្ឋ​ធ្វើ​នៅ​ក្រៅ​ប្រទេស​គឺជា​រឿង​មួយ​ល្អ ប៉ុន្តែ​អ្វីដែល​សំខាន់​ត្រូវ​មាន​យន្តការ​ការពារ​ពួកគាត់ ឬ​បង្កើន​ការងារ​ក្នុងស្រុក​ជូន​ពួកគាត់​កាន់តែ​ល្អ​៕