ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ ចំនួន​ជិត ៣០ នាក់ បន្ថែម​ទៀត ដែល​សុទ្ធ​តែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទាំង​អស់ និង​មាន​អ្នក​ជា​សះស្បើយ​បន្ថែម​ចំនួន​ជាង ៥០ នាក់​ផង​ដែរ ប៉ុន្តែ​មិនមាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ នេះ​ឡើយ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២២ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន ២៨ នាក់​ទៀត បាន​ឆ្លង​វីរុស​កូវីដ ១៩ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ៥២ នាក់។

ការ​រក​ឃើញ​នេះ​មាន​ករណី​ឆ្លង​សហគមន៍ ចំនួន ២៨ នាក់ និង​មិន​មាន​ការ​រក​ឃើញ​ឆ្លង​លើ​អ្នក​ដំណើរ​ពី​បរទេស​ទេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ០៨ ខែ ​មេសា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៥ ៨៨៩ នាក់ អ្នក​ជា​សះស្បើយ​សរុប​ចំនួន ១៣២ ៥៦៩ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៥ នាក់៕