The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ប្រកាស​ឱ្យ​ប្រជា​ពលរ​ដ្ឋ ​ក្នុង​ខេត្ត​ចំនួន ​៤​ សម្រេចចិត្ត​ដោយខ្លួនឯង​ថា​ តើ​គួរ​​ពាក់​ម៉ាស់​ ឬ​មិន​ពាក់​ម៉ាស់

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ប្រកាស​ឱ្យ​ប្រជា​ពលរ​ដ្ឋ ​ក្នុង​ខេត្ត​ចំនួន ​៤​ សម្រេចចិត្ត​ដោយខ្លួនឯង​ថា​ តើ​គួរ​​ពាក់​ម៉ាស់​ ឬ​មិន​ពាក់​ម៉ាស់

Content image - Phnom Penh Post
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត SPM

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​ប្រកាស​ឱ្យ​ប្រជា​ពលរ​ដ្ឋ ​ក្នុង​ខេត្ត​ចំនួន ​៤​ សម្រេចចិត្ត​ដោយខ្លួនឯង​ថា​ តើ​គួរ​​ពាក់​ម៉ាស់​ ឬ​មិន​ពាក់​ម៉ាស់

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ប្រជា​ពលរ​ដ្ឋ ​ក្នុង​ខេត្ត​ចំនួន​៤​ ធ្វើការ​សម្រេចចិត្ត​ដោយខ្លួនឯង ​ថា​តើ​គួរ​​ពាក់​ម៉ាស់​ ឬ​មិន​ពាក់​ម៉ាស់​ ដែល​ខេត្ត​ទាំង​នោះ​​រួម​មាន ខេត្តរតន​គិរី មណ្ឌល​គិរី ស្ទឹង​ត្រែង និង​ព្រះវិហារ។

លោក ហ៊ុន សែន ​បាន​ប្រកាស​ដូច​នេះ តាម​រយៈ​សារ​​ជា​សំឡេង​ពិសេស នាល្ងាច​ថ្ងៃទី​១០ ខែមេសា​នេះ​ ដោយ​លោក​បាន​ពន្យល់​ថា ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​៤​នេះ​ មិន​តម្រូវ​ឱ្យ​ត្រូវ​តែ​ពាក់​ម៉ាស់​នោះ​ទេ​ ប៉ុន្តែទុក​លទ្ធភាព​ ឱ្យ​ប្រជា​ជន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ថា​តើគួរ​ពាក់​ម៉ាស់ ​ឬ​មិន​គួរ​ពាក់​នៅក្នុង​ខេត្ត​ទាំង​៤​នេះ​។

លោក​បាន​ថ្លែង​ថា៖«ធ្វើ​ដូច​នេះ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង ​ធ្វើការ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង ដោយ​មិន​បង្ខំ​ឱ្យ​ពាក់​ម៉ាស់​ ឬក៏​មិន​ពាក់ម៉ាស់​​នោះ​ទេ គឺទុក​ឱ្យ​ពលរដ្ឋ​ជ្រើស​រើស​ខ្លួន​ឯង​»។

លោក​នាយករដ្ឋមន្ត្រី​ បានបញ្ជាក់​ថា អ្នក​ដែល​ចេញ​ពីខេត្ត​ទាំង​៤​នេះ​ ​ចូល​ទៅកាន់​ខេត្ត​ផ្សេង គឺ​ត្រូវ​តែពាក់​ម៉ាស់ ហើយ​អ្នក​ដែល​មក​ពី​ខេត្ត​ផ្សេង ​ចូល​ក្នុង​ខេត្ត​ទាំង​៤​នេះ ក៏អាច​សម្រេច​ចិត្ត​បាន​ដោយ​ខ្លួន​ឯង​ផង​ដែរ​ ថា​តើ​ពាក់​ឬ​មិន​ពាក់​ម៉ាស់​ ដោយ​លោក​ទុក​សិទ្ធិ​ឱ្យបុគ្គល​នោះ​ជាអ្នស​ម្រេច​។

លោក​មាន​ប្រសាសន៍​ទៀតថា​៖«ខ្ញុំសុំ​បញ្ជា​ក់​ថា ក្រោយ​ការ​ចាក​ចេញ​ពីខេត្ត​ទាំង​៤​នេះ គឺត្រូវ​តែ​ពាក់​ម៉ាស់​​ជា​កាតព្វ​កិច្ច​ដែល​ស្ថិត​នៅ​ក្នុង​វិធានការ​សុខា​ភិបាល​៣​ការពារ​ និង​៣កុំ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍