ភ្នំពេញៈ​ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ចំនួន​ជាង​ ១០​ នាក់បន្ថែម​ទៀត ​ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់ និង​មាន​អ្នកជា​សះ​ស្បើយ​បន្ថែម​ចំនួន ជាង​ ២០ ​នាក់​ផង​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូ​វីដ ១៩ ​ថ្មី​ទៀត​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ បាន​បញ្ជាក់ថា មនុស្ស​ចំនួន ១៦ នាក់​ទៀត មាន​ឆ្លង​វីរុស​កូ​វីដ ១៩ និង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ២១ នាក់។ ការរ​កឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍ ចំនួន​ ១៦​ នាក់ និង​មិន​មាន​ការ​រកឃើញ​ឆ្លង​លើ​អ្នក​ដំណើរ​ពី​បរទេស​ទេ​។

គិត​ត្រឹម​ព្រឹកថ្ងៃទី ១១ ​ខែ មេសា ឆ្នាំ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៥ ៩៦៣ នាក់ អ្នក​ជា​សះ​ស្បើយ សរុប ចំនួន ១៣២ ៦៣៩ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០៥៥ ​នាក់៕