ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រកឃើ​ញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ចំនួន​ជាង ១០ នាក់បន្ថែម​ទៀត​ ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់​ និង​មាន​អ្នកជា​សះស្បើយ​បន្ថែម​ចំនួន​ជិត​ ៣០ នាក់​ផ​ងដែរ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូ​វីដ ១៩ ​ឡើយ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​១២ ខែ មេសា ឆ្នាំ​ ២០២២ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន​ ១៧​ នាក់​ទៀត មាន​ឆ្លង​វីរុស​កូ​វីដ ១៩ និង​មាន​អ្នកជា​សះ​ស្បើយ​ចំនួន ២៧ នាក់។ ការ​រកឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍ ចំនួន ១៧​ នាក់ និង​មិន​មាន​ការ​រក​ឃើញ​ឆ្លង​លើ​អ្នកដំ​ណើរ​ពី​បរ​ទេស​ទេ​។

គិត​ត្រឹម​ព្រឹកថ្ងៃទី ​១២ ខែ មេសា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៥ ៩៨០ ​នាក់​អ្នក​ជា​សះ​ស្បើយ សរុប​ចំនួន​ ១៣២ ៦៦៦ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣ ០៥៥​ នាក់៕