ភ្នំពេញៈ កុំព្យូទ័រ​លើ​តុ និង​យួរដៃ​ចំនួន ​១៥៤ គ្រឿង ត្រូវបាន​ប្រគល់ជូន​ដល់​សិស្ស​ក្រីក្រ ក្នុង​យុទ្ធនាការ​កុំព្យូទ័រ​នៃ​ការផ្លាស់ប្តូរ​ដែល​ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ Tech for Kids Academy ក្រោម​ការសហការ​ជាមួយ​នាយកដ្ឋាន​បច្ចេក​វិទ្យា​ព័ត៌មាន ក្រសួង​អប់រំ យុវជន និង​កីឡា​។ យោងតាម​ក្រសួង​អប់រំ​។​

ក្រសួង​អប់រំ​បានឱ្យដឹង​នៅ​ថ្ងៃទី​១២ មេសា​នេះ​ថា យុទ្ធនាការ​កុំព្យូទ័រ​នៃ​ការផ្លាស់ប្តូរ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ប្រមូល ការបរិច្ចាគ​កុំព្យូទ័រ​យួរដៃ​ដែល​ប្រើ​រួច​សម្រាប់​ឧបត្ថម្ភ​ដល់​សិស្ស​ខ្វះខាត​កុំព្យូទ័រ ដើម្បី​អាច​ប្រើប្រាស់​សម្រាប់​បំពេញតម្រូវការ​សិក្សា​តាម​អន​ឡាញ​ក្នុង​បរិបទ​កូ​វីដ​១៩ ក្រោម​ប្រធានបទ «​ចាស់​សម្រាប់​អ្នក ថ្មី​សម្រាប់​ខ្ញុំ​»​។

ក្រសួង​បញ្ជាក់ថា​៖«​យុទ្ធនាការ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ចក្ខុវិស័យ​មួយ​ក្នុងការ​រួមចំណែក​យ៉ាង​ធំ​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស​ដែល​ក្រុមគ្រួសារ​ពុំមាន​លទ្ធភាព​ឧបត្ថម្ភ​សម្ភារៈ​សម្រាប់​ការសិក្សា​»​។

កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៃ​សាលារៀន​គោលដៅ​ក្នុង​ខេត្ដ​ទាំង ៥ មានដូចជា កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ រាជធានី​ភ្នំពេញ និង​ខេត្ដ​ព្រះវិហារ​។​

លោកស្រី​ថ្លែង​ក្នុង​ពិធី​នេះ​ថា យុទ្ធនាការ​កុំព្យូទ័រ​នៃ​ការផ្លាស់ប្តូរ ជួយ​លើកកម្ពស់​ការសិក្សា​រប​ស់​សិស្សានុសិស្ស​ក្រីក្រ និង​សិស្ស​ក្នុង​តំបន់​ដាច់ស្រយាល ដើម្បី​អាច​សិក្សា​តាម​អន​ឡាញ​។

លោកស្រី​បន្តថា​៖ «​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ ដល់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ Tech for kids Acodemy ក្រោម​ការសហការ​ជាមួយ​នាយកដ្ឋាន​បច្ចេក​វិទ្យា​ពណ៌​មាន ក្រសួង​អប់រំ យុវជន​និង​កីឡា​»​។​

លោ​ស្រី រ័ត្ន ស៊ូ​ណា គ្រូបង្រៀន​នៅ​វិទ្យាល័យ​ជ្រោយចង្វារ​បានឱ្យដឹងថា សិស្សានុសិស្ស ៥​នាក់ នៃ​វិទ្យាល័យ​ជាស៊ីម​ជ្រោយចង្វារ ទទួលបាន​កុំព្យូទ័រ​លើ​តុ​៣ និង​កុំព្យូទ័រ​យួ​ដៃ​។​

អ្នកគ្រូ​ប្រាប់ថា យុទ្ធនាការ​កុំព្យូទ័រ​នៃ​ការផ្លាស់ប្តូរ​ក្រោម​ប្រធានបទ «​ចាស់​សម្រាប់​អ្នក ថ្មី​ជានិច្ច​សម្រាប់​ខ្ញុំ​» នឹង​សូម​ភ្ជាប់​នូវ អរគុណ​កាដូ​ដែល​បាន​ផ្លាស់​ប្តូរជីវិត​របស់​សិ​ស្ស​ក្រីក្រ​។​

អ្នកគ្រូ​បានឱ្យដឹងថា​៖«​ក្នុង​ពិធី​ប្រគល់​កំ​ព្យូ​ទ័​រ​នេះ​លោកស្រី សេដ្ឋា​នី បានផ្តល់​អនុសា​ស​ន៏​ដ៏​មាន​ប្រ​យោ​ជ​ន៏​សំខាន់​ដល់​ប្អូន​សិស្សានុសិស្ស ដែល​ទទួលបាន​កុំព្យូទ័រ ដើម្បី​លើកកម្ពស់​ដល់​ការសិក្សា​របស់​សិស្ស​ក្រីក្រ និង​តំបន់​ដាច់ស្រយាល បាន​ស្វ័យ​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដែល​»៕