ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ​១៩ ​ចំនួន​ជិត ២០ នាក់ បន្ថែមទៀត ដែល​សុទ្ធតែជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំងអស់ និង​មាន​អ្នកជា​សះស្បើយ​បន្ថែមចំនួន ជិត ៣០ នាក់​ផងដែរ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​វីដ ​១៩​ ឡើយ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២២ បាន​បញ្ជាក់ថា មនុស្ស​ចំនួន ១៨ នាក់​ទៀត បាន​ឆ្លង​វីរុស​កូ​វីដ​១៩ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២៣ នាក់​។ ការរកឃើញ​នេះ​មាន​ករណី​ឆ្លង​សហគមន៍ ចំនួន ១៨ នាក់ និង​មិនមាន​ការរកឃើញ​ឆ្លង​លើ​អ្នកដំណើរ​ពី​បរទេស​ទេ​។​

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​សរុប​ទូទាំងប្រទេស​ចំនួន ១៣៥ ៩៩៨ នាក់ អ្នកជា​សះស្បើយ សរុប ចំនួន ១៣២ ៦៨៩ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៥ នាក់​៕​