ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ចំនួន​ ១៥ នាក់ បន្ថែមទៀត​ដែល​សុទ្ធតែជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទាំងអស់ និង​មាន​អ្នកជា​សះស្បើយ​បន្ថែមចំនួន ២០ នាក់​ផងដែរ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​កូវីដ​ ១៩ ​ឡើយ​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ១៤ ខែមេសា ឆ្នាំ​ ២០២២ បាន​បញ្ជាក់ថា ការរកឃើញ​នេះ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន ១៥ នាក់ និង​មិនមាន​ការរកឃើញ​ឆ្លង​លើ​អ្នកដំណើរ​ពី​បរទេស​ទេ​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ​២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ ​១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦០១៣ នាក់ អ្នកជា​សះស្បើយ​សរុប ចំនួន ១៣២ ៧០៩ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៥ នាក់​៕