The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នគរបាល​ជាង​ ៨០០ ​នាក់​ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ការពារ​សុវត្ថិភាព

នគរបាល​ជាង​ ៨០០ ​នាក់​ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ការពារ​សុវត្ថិភាព

Content image - Phnom Penh Post

នគរបាល​ជាង​ ៨០០ ​នាក់​ត្រូវបាន​ដាក់ពង្រាយ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ការពារ​សុវត្ថិភាព

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានដាក់​កម្លាំង​នគរបាល​ជាង​ ៨០០ ​នាក់​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ក្នុងនោះ​ក៏មាន​ការផ្សព្វផ្សាយ​អប់រំ​អំពី​ការឆ្លង​នៃ​ជំងឺ​កូវីដ​ផងដែរ​។

លោក​ឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៣ ​មេសា ថា គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ​ដែលមាន​ឯកឧត្តម​ គួច ចំរើន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រួមជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ចាត់​កម្លាំង​នគរបាល​ជាង​ ៨០០ ​នាក់​ដើម្បី​ចេញ​សម្រួល​រក្សា​ការពារ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។

លោក​បន្តថា បញ្ហា​នេះ​ជា​ការងារ​ចាំបាច់​របស់​កងកម្លាំង​សមត្ថកិច្ច​នគរបាលជាតិ​ដែលជា​និច្ចកាល​ថ្ងៃបុណ្យ​នៃ​ពិធី​ប្រពៃណី​ខ្មែរ​នេះ​គឺមាន​ការសម្រួល​នូវ​វិធានការ​រក្សា​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​។ ការដាក់​កម្លាំង​ជាង​ ៨០០​ នាក់​នេះ​គឺ​ដើម្បី​រុញ​សេវា​សន្តិសុខ​ឱ្យទៅដល់​មូលដ្ឋាន​តំបន់​សប្បាយ ជាពិសេស​នៅតាម​បណ្តា​វត្ត​អារាម​តាម​បណ្តា​ភូមិឋាន​ផ្សេងៗ និង​បណ្តា​ឆេ្នរ​សមុទ្រ កោះ និង​ដាក់ពង្រាយ​កម្លាំង​នៅតាម​ដងផ្លូវ​តាម​ទីតាំង​លេង​កម្សាន្ត​សប្បាយ​។

លោក​ថ្លែងថា​៖ «​ជា​ការងារ​ចាំបាច់​ទាំង​រដ្ឋបាល​សាលាខេត្ត និង​គ្រប់​អង្គភាព​ជាពិសេស យើង​បាន​ធ្វើការ​អំពាវនាវ​សុំឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យក​ទិសដៅ​ថ្ងៃបុណ្យ​នេះ​មកលេង​កំពង់សោម​។ យើង​សុំឱ្យ​ភ្ញៀវ​ចូលរួម​នូវ​វិធានការ​ ៣៖ ​ទី​ ១ ​គោរព​ច្បាប់​ចរាចរណ៍​ទី​ ២ ​គឺ​សុំ​ថែរក្សា​បរិស្ថាន និង​ទី​ ៣​ គឺ​សុំឱ្យ​ចូលរួម​វិធាន​សុខាភិបាល​ជាពិសេស​ ៣ ​ការពារ​ ៣ ​កុំ​»​។

បើតាម​លោក ជួន ណារិន្ទ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក៏ដូចជា ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បិទ​ស្ទិកឃ័រ​និយាយ​ផ្សព្វផ្សាយ​ពី​ការអប់រំ​ផ្សេងៗ​នៅតាម​កន្លែង​សប្បាយភាព​នៅតាម​តំបន់ឆ្នេរ និង​នៅតាម​តំបន់​សំខាន់​ផ្សេងៗ​ទៀត​។ ពិសេស​មធ្យោបាយ​ដែល​កងកម្លាំង​នគរបាល​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់ឆ្នេរ និង​តាម​ភូមិសាស្ត្រ​ផ្សេងៗ​ដោយមាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​មាន​លេខ​ហតឡាញ​សម្រាប់​ទំនាក់ទំនង​ផ្ទាល់​តែម្តង​នៅពេល​មាន​បញ្ហា​៕

អត្ថបទគួរចាប់អារម្មណ៍