ក្រសួងសុខាភិបាលបានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​​ ១៤ ខែ មេសា ឆ្នាំ​ ២០២២ លទ្ធផល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ មាន​ជាង ៩២​ភាគរយ​ហើយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់​។

​យោង​របាយការណ៍​រប​ស់​អនុគណៈកម្មការ​តាមដាន និង​វាយតម្លៃ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) បានឱ្យដឹងថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​១៤ ខែមេសា​នេះ លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន ១០២,៧៣% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់​។ ចាក់​វ៉ាក់សាំង​លើ​កុមារ​-​យុវវ័យ​អាយុ​ពី ១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ១០០,១៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១ ៨២៧ ៣៤៨ នាក់​។ លើ​កុមារ​អាយុ​ពី ០៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន ១០៧,៨៧% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១៨៩៧៣៨២ នាក់​។ លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ១២៤,៦៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤ ៣១៧ នាក់​។

​លើ​កុមារ​អាយុ ០៣​ឆ្នាំ ដល់ ក្រោម ០៥​ឆ្នាំ មាន ៥២,៥៣% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៦១០ ៧៣០ នាក់​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ជា​លទ្ធផល​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន ៩២,៨២%៕​

វីដេអូ៖