ប្រទេស​រុស្ស៊ី និង​បង់ក្លាដែស​បាន​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា សម្រាប់​ឆ្នាំ​សិក្សា ២០២២ ដើម្បី​ទៅ​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​លើ​មុខជំនាញ​ជាច្រើន​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​ ១២ ខែមេសា បានឱ្យដឹងថា សម្រាប់​ឆ្នាំ​សិក្សា​ ២០២២ សាកលវិទ្យាល័យ​អាស៊ី​សម្រាប់​ស្ត្រី (AUW) នៃ​ប្រទេស​បង់ក្លាដែស​នឹង​ផ្តល់​អាហារូបករណ៍​មួយចំនួន​ដល់​និស្សិត​នារី​កម្ពុជា ដើម្បី​ទៅ​បន្ត​ការសិក្សា ថ្នាក់​បរិញ្ញាបត្រ លើ​ជំនាញ Bioinformatics Environmental Sciences, Economics, Philosophy, Political and Economics (PPE) និង Public Health​។​

សេចក្តី​ជូនដំណឹង​បន្តថា បេក្ខនារី​ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​កម្មវិធី​អាហារូបករណ៍​ខាងលើ​សូម​ចុះឈ្មោះ​តាម Online ដោយ​ចូលទៅ​កាន់​គេហទំព័រ​http://www.asian- university.org/admissiois ឱ្យបាន​មុន ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ​ ២០២២​។

សម្រាប់​ព័ត៌មាន​បន្ថែម បេក្ខនារី​អាច​ចូល​មើល​ក្នុង​គេហទំព័រ ​www.asian.university.org​។

ចំណែក​ប្រទេស​រុស្ស៊ី​បាន​ផ្តល់​អាហារូបករណ៍​ជូន​ប្រជាជន​កម្ពុជា​ទាំង​ ២​ ភេទ ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣ នៅ​សាកលវិទ្យាល័យ MGIMO​។

បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ រុស្ស៊ី នឹង​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ចំនួន​ ២ កន្លែង ដល់​សិស្ស​និស្សិត និង​មន្ត្រីរាជការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី​។

បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​អាហារូបករណ៍​ខាងលើនេះ សូម​ទាក់ទង​រក​ព័ត៌មាន​លម្អិត និង​បំពេញ​សំណុំបែបបទ​តាម​គេហទំព័រ​https://abiturient.mgimo.ru/foreigners ឬ អាចទាក់ទង​ផ្ទាល់​ជាមួយ​លោក Andrey Kapustin ដែលមាន​អ៊ីមែល aakapustin@mid.ru និង​ទូរស័ព្ទលេខ: +855 81 465 159 ឱ្យបាន​ត្រឹម​ថ្ងៃទី​ ៦ ខែឧសភា ឆ្នាំ​ ២០២២៕