សៀមរាបៈ ក្នុងអំឡុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២ ​នេះ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ពិនិត្យ និង​ជួយ​សម្រួល​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់​លំនៅឋាន និង​សំណង់​ឧបសម្ព័ន្ធ​ផ្សេងៗ​ទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​និង​ក្រៅ​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ១ ០២៩ ​គ្រួសារ​។

នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅឋាន​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹង​នៅ​ថ្ងៃទី ១៣ ខែមេសា​ថា ក្នុងអំឡុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ក្រុមការងារ​បាន​ចុះ​ពិនិត្យ និង​ជួយ​សម្រួល​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់​លំនៅឋាន​និង​សំណង់​ឧបសម្ព័ន្ធ​ផ្សេងៗ​ទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​និង​ក្រៅ​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ១០២៩​គ្រួសារ​។​

ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន​១ ០០៤​គ្រួសារ​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្រៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន​២៥​គ្រួសារ​។​

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា រាល់​ការអនុញ្ញាត និង​ដាក់ពាក្យ​សាងសង់​ស្នើសុំ គឺ​មិន​តម្រូវឱ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​នោះឡើយ​៕