ភ្នំពេញៈក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩ ​ចំនួន ១៦​នាក់ បន្ថែម​ទៀត​ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់ និង​មាន​អ្នកជា​សះស្បើយ​បន្ថែមចំនួន ​១៨​នាក់​ផង​ដែរ​ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ថ្មី ដោយ​សារ​មេ​រោគ​កូ​វីដ​១៩​ ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២២ បាន​បញ្ជាក់​ថា ការ​រកឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍ ចំនួន ១៦​នាក់ និង​មិនមាន​ការ​រកឃើ​ញ​ឆ្លង​លើ​អ្នក​ដំណើរ​ពី​បរទេស​ទេ​។

គិត​ត្រឹម​ព្រឹ​កថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ កម្ពុ​ជាមា​ន​អ្នក​ឆ្លង​វីរុស​កូ​វីដ១៩សរុប​ទូទាំង​ប្រទេស​ចំនួន ១៣​៦០៦០ ​នាក់ អ្នក​ជា​សះ​ស្បើយ សរុប​ចំនួន ​១៣២ ៧៦៩នាក់ និង​អ្នក​ស្លា​ប់មាន​ចំនួន​ ៣ ០៥៥នាក់​៕