ភ្នំពេញៈ ក្រសួង​សុខាភិបាល​បានប្រកាស​រកឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​បន្ថែម​ទៀត​ចំនួន ​១៦ នាក់ ​ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទាំងអស់ ​ប៉ុន្តែ​ក៏មាន​អ្នកជា​សះស្បើយ​បន្ថែម​ចំនួន​ ២០ នាក់​ផងដែរ ​ហើយ​មិនមាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូវីដ ១៩​ បំប្លែង​ថ្មី​នេះ​ឡើយ ​នា​ថ្ងៃនេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃទី ១៨ ​ខែ មេសា ​ឆ្នាំ ២០២២ ​បានបញ្ជាក់ថា ​ការរកឃើញ​នេះ​មាន​ករណី​ឆ្លង​សហគមន៍​ចំនួន ​១៦ នាក់ ​និង​មិនមាន​ការរកឃើញ​ឆ្លង​លើ​អ្នកដំណើរ​មកពី​បរទេស​ទេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១៨ ​មេសា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៦ ០៧៦​ នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន ​១៣២ ៧៨៩ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​ ៣ ០៥៥ នាក់៕