ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រ​កឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​ចំនួន​ ១៤​ នាក់​បន្ថែម​ទៀត ​ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់​ និង​មាន​អ្នកជា​សះស្បើយ​បន្ថែម​ចំនួន ​១២ នាក់​ផង​ដែរ​ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេ​រោគ​កូ​វីដ​ ១៩ ​ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ១៩​ ខែ មេសា ឆ្នាំ ​២០២២ ​បាន​បញ្ជាក់​ថា ការ​រក​ឃើញ​នេះ​មាន​ករណី​ឆ្លង​សហគ​មន៍ ចំនួន ១៤ នាក់ និង​មិន​មាន​ការ​រកឃើញ​ឆ្លង​លើ​អ្នក​ដំណើរ​ពី​បរទេស​ទេ។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ១៩ ខែ​ មេសា ឆ្នាំ ២០២២ កម្ពុ​ជាមា​ន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន ១៣​៦ ០៩០​ នាក់ អ្នក​ជា​សះ​ស្បើយ សរុប ​ចំនួន​ ១៣២ ៨០១ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០៥៥ ​នាក់៕