ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ ជិត​ ៣០ ​នាក់បន្ថែម​ទៀត​ ដែល​សុទ្ធតែជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់ ​និង​មាន​អ្នកជា​សះស្បើយ​បន្ថែម​ជាង ​២០ ​នាក់​ទៀត​ ហើយ​ក៏​បាន​រក​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ម្នាក់​ទៀត​ផង​ដែរ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ២០ ខែ មេសា ឆ្នាំ ២០២២ បាន​បញ្ជាក់​ថា​ មនុស្ស​ចំនួន​ ២៧ នាក់​ទៀត​ មាន​ឆ្លង​វីរុស​កូ​វីដ ១៩ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​ ២៤​នាក់។ ការ​រកឃើញ​នេះ​មាន​ករណី​ឆ្លង​សហ​គមន៍​ទាំង​អស់ និង​មិន​មាន​ការ​រក​ឃើញ​ឆ្លង​លើ​អ្នក​ដំណើរ​ពី​បរទេស​ទេ​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២០​ ខែ មេសា ឆ្នាំ ២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន ១៣៦ ១១៧ នាក់​ អ្នក​ជា​សះ​ស្បើយ​សរុប​ ចំនួន​ ១៣២​ ៨២៥​ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ​៣ ០៥៦​ នាក់​៕