ភ្នំពេញៈ ក្រសួង​សុខាភិបាលប្រកាស​រកឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩​ បន្ថែម​ទៀត​ចំនួន​ជិត ៣០ នាក់ ​ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ទាំងអស់ ​និង​មាន​អ្នកជា​សះស្បើយ​បន្ថែម​ជិត​ ៣០ នាក់​ដូចគ្នា​ផងដែរ ​ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​កូវីដ ១៩ ​បំប្លែង​ថ្មី​នេះ​ឡើយ​ នា​ថ្ងៃ​នេះ។

សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ២១ ​ខែ មេសា ​ឆ្នាំ ២០២២ ​បញ្ជាក់ថា ​មនុស្ស​ចំនួន​ ២៩ នាក់​ទៀត ​បាន​ឆ្លង​វីរុស​កូវីដ ១៩ ​និង​មាន​អ្នកជា​សះស្បើយ​ចំនួន​២ ៦ នាក់។ ការរក​ឃើញ​នេះ​ មាន​ករណី​ឆ្លង​សហគមន៍​ចំនួន​ ២២ នាក់ ​និង​អ្នកដំណើរ​មកពី​បរទេស​ចំនួន​ ៧ នាក់។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២១ ​ខែ មេសា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ១៤៦ នាក់អ្នកជា​សះស្បើយ ​សរុប​ចំនួន ​១៣២ ៨៥១ នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​ ៣ ០៥៦ នាក់៕