ឧ​ត្ត​រ​មាន​ជ័​យៈ អ្នកបើក​ត្រាក់ទ័រ​ឈូស​ដី​អាយុ​៣០​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ពេល​ប​ញ្ចូ​ន​ដល់​មន្ទីរពេទ្យ ក្រោយពី​បើក​ត្រាក់ទ័រ​កិន​លើ​មីនតោន​ផ្ទុះ​កាលពី​ថ្ងៃ​សុក្រ​ទី​២២ ខែមេសា​ស្ថិត​ក្នុងភូមិ​ស្វាយចេក ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នេះ​បើ​យោងតាម​លោក​អុល រុន​នាយប៉ុស្តិ៍​ថ្លា​ត​។

​លោក​អុល រុន​បានឱ្យដឹងថា ជនរងគ្រោះ​ដែលមាន​ឈ្មោះ​ឈៀក លី​បាន​បើក​ត្រាក់ទ័រ​ទៅ​ឈូសឆាយ​ដីចម្ការ​ស្ថិត​ក្នុងភូមិ​ស្វាយចេក​នោះ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។ នៅវេលា​ម៉ោង​ប្រមាណ​ជា​១១​និង​៥០​នាទី ត្រាក់ទ័រ​បាន​បើក​កិន​លើ​មីនតោន​១​គ្រាប់ ដែល​បណ្តាលឱ្យ​ផ្ទុះ​នៅ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​ជា​៣​គីឡូម៉ែត្រ​។

​លោក​បាន​បញ្ជាក់ថា​៖«​គាត់​កំពុងតែ​ឈូស​ដី កូនឈើ​តូចៗ​ហ្នឹង ក៏​ផ្ទុះ​តែម្តង​។ ត្រូវរបួស​យ៉ាងធ្ងន់ធ្ងរ គឺ​ត្រូវ​ដៃ​ផ្នែក​ខាងឆ្វេង​ខ្ទេច​តែម្តង​។ ដាច់​ដៃ​ខាងឆ្វេង​។ បងប្អូន​សាច់ញាតិ​គាត់​បាន​ជួយ​យកទៅ​មន្ទីរពេទ្យ​ស្រុក​ដែរ តែ​ស្លាប់​ដោយសារតែ​របួស​នៅ​ទីនោះ​។ ប្រហែលជា​ប៉ើង​ត្រូវ​នឹង​កាត់​តា​វ៉ូ​អាត្រា​ក់ទ័រ​ហ្នឹង​»​។ លោក​បន្តថា តំបន់​នោះ​គឺជា​តំបន់​មីន ដែល​បន្សល់ទុក​ពី​សង្គ្រាម ហើយ​ករណី​ផ្ទុះ​ដល់​ស្លាប់​នេះ​ទើបតែ​លើកទីមួយ​ទេ​ក្នុង​ឃុំ​ថ្លា​ត​នោះ​។

​លោក​ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា

​ត្រាក់ទ័រ​ត្រូវបាន​បំផ្លាញ ហើយ​នេះ​ជា​មរតក​នៃ​សង្គ្រាម​។ លោក​បាន​ចូលរួម​មរណៈទុក្ខ​និង​សោកស្តាយ​ជាមួយ​គ្រួសារ​ជនរងគ្រោះ​ផងដែរ​៕