បាត់ដំបងៈ សមត្ថកិច្ច​ចម្រុះ នៅ​ថ្ងៃទី ​២២ ​មេសា​នេះ បាន ទទួល ប្រជាពលរដ្ឋ ខ្មែរ ដែល វិល ត្រឡប់ ពី​ប្រទេស​ថៃ ចូល មក ប្រទេស កម្ពុជា វិញ ត្រង់ ភូមិសាស្ត្រ ភូមិ ពោធិ៍ ជ្រៃ ឃុំ សិរី មាន ជ័យ ស្រុក សំពៅ លូន ចំនួន ២៦ នាក់ ស្រី ៩ នាក់ ក្មេង ៧ នាក់ ក្មេង ស្រី ២ នាក់ ។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

ក្រោយ ពី ទទួល បាន កម្លាំង សមត្ថកិច្ច បាន ធ្វើការ កត់ ឈ្មោះ ចុះ កំណត់ហេតុ ប្រចាំ ថ្ងៃ រួច​ធ្វើ​ការអប់រំ ណែនាំ ហើយ​បាន ប្រគល់ ពលរដ្ឋ​ទាំងអស់ ឱ្យទៅ ក្រុម គ្រូពេទ្យ នៃ មន្ទីរពេទ្យ បង្អែក ស្រុក សំពៅ លូន ធ្វើតេស្ត ពិនិត្យ​សុខភាព រក​មេរោគ​កូ​វីដ​១៩ នៅ នឹង ប៉ុស្តិ៍ ។​

ជា លទ្ធផល អវិជ្ជមាន និង មាន បណ្ណ ចាក់ វ៉ាក់សាំង ស្គែ ន ចេញ ត្រឹមត្រូវ ទាំងអស់ បន្ទាប់ មក ក្រុម គ្រូពេទ្យ បាន អនុញ្ញាត ឱ្យ ពលរដ្ឋ​ទាំងនោះ ត្រឡប់ ទៅ មូលដ្ឋាន រៀងៗ ខ្លួន ៕