ភ្នំពេញៈ ស៊ុយអែត​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថាន​កុងស៊ុល​កិត្តិយស​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី​ ២២ ខែមេសា​។

លោកស្រី Kim Tol Tan កុងស៊ុល​កិត្តិយស​នៃ​ប្រទេស​ស៊ុយអែត​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​ថា លោកស្រី​មាន​កិត្តិយស​ណាស់​ដែលមាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុង​ឋានៈ​ជា​កុងស៊ុល​កិត្តិយស​របស់​ប្រទេស​ស៊ុយអែត ដែល​ទទួលខុសត្រូវ​លើ​គ្រប់​កិច្ចការ​ទាក់ទង​នឹង​កុងស៊ុល ដែល​ជួយ​មន្ត្រី​កុងស៊ុល និង​សហការី​របស់​លោកស្រី​នៅ​ប្រទេស​ថៃ​។

លោកស្រី Kim បាន​សម្ដែង​ការដឹងគុណ សម្រាប់​ឱកាស​នេះ​ក្នុង​ការផ្តល់​ទំនុកចិត្ត​លើ​លោកស្រី ដែល​តំណាងឱ្យ​កុងស៊ុល​ស៊ុយអែត​ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា​ម្នាក់​នៅ​ប្រទេស​កម្ពុជា​។

លោក Jon Åström Gröndahl ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​ថៃ​ថ្លែង​ក្នុង​ពិធី​នោះ​ថា ក្រសួង​ការបរទេស​ស៊ុយអែត​បានរៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន ដែល​ចង់​ធ្វើ​ទំនើបកម្ម​កិច្ចសហប្រតិបត្តិការ​កុងស៊ុល​ដោយ​ចង់​មាន​សមភាព​យេនឌ័រ​កុងស៊ុល​បន្ថែមទៀត​៕