ភ្នំពេញៈ អាជ្ញាធរ​មីននិង​មូល​និធិ​មនុស្ស​ធម៌ Golden Westចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគយ​ល់​គ្នា(MoU)ស្តីពី​ភាព​ជា​ដៃគូ​ក្នុង​កិច្ច​ប្រតិ​បត្តិការ​សកម្ម​ភាព​មីន​មនុស្ស​ធម៌​នៅ​កម្ពុជាក្នុង​គោល​ដៅ​បង្កើន​សមត្ថ​ភាព​ដោះ​ស្រាយ​តម្រូវការ​របស់​សហគម​ន៍​សកម្ម​ភាព​មីន​កម្ពុជានិង​ការ​ធានា​បាន​នូវ​ការផ្ស​ព្វផ្សាយ​​ការអនុ​វត្ត​នវា​នុវត្តន៍​វិស័យ​មីន​។

ពិធី​ចុះ​ហត្ថ​លេខា​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់​ការ​អាជ្ញា​ធរ​មីននិង​ចុះ​ហត្ថ​លេខា​ដោយ​លោក ព្រំ សុភ​មង្គល អគ្គ​លេខា​ធិការ​អាជ្ញា​ធ​រ​មីននិង​លោក Len Austin តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​មូល​និធិ​មនុស្ស​ធម៌ Golden West នា​ថ្ងៃទី​២៥ ខែ​មេសា។​

លោក​លី ធុជ ទេស​រដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី១​អាជ្ញាធរ​មីនថ្លែង​ក្នុង​ពិធី​នេះ​ថា​អាជ្ញាធរ​មីន​នៅតែ​ត្រូវការ​ជំនួយ​អន្តរ​ជាតិ​ដើម្បី​ធ្វើ​ទំនើប​កម្ម​ជំនាញ​បច្ចេក​ទេសនិង​ច្នៃប្រឌិត​ការ​បោស​សម្អាត​មីន​តាម​បែប​បច្ចេក​វិទ្យានិង​ធ្វើ​ស្តង់​ដា​ចំណេះដឹងនិង​វិជ្ជាជី​វៈ​របស់​ប្រតិប​ត្តិ​ករ។ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​នេះ​នឹង​លើក​កម្ពស់​ការ​អភិវឌ្ឍ​​ការស្រា​វជ្រាវ និង​ជួយ​បណ្ដុះ​បណ្ដាល​ជំនាញ​បន្ថែម​ទៀត​ក្នុងការ​ស្វែង​រក​បញ្ហា​ប្រឈម​។

លោក​ លី ធុជ បញ្ជាក់​ថា៖«ពិធី​ចុះហ​ត្ថលេខា​​លើ​ភាពជា​ដៃគូ​នេះនឹង​ចូលរួ​ម​ជួយ​លើកក​ម្ពស់​ទំនើប​នីយកម្ម​លើ​ជំនាញ​បច្ចេក​ទេសនិង​ការច្នៃ​ប្រឌិត​ក្នុង​ការងារ​បោសស​ម្អាត​មីន​តាម​បច្ចេក​វិទ្យា​ទំនើប​នាពេល​បច្ចុប្បន្នដែល​នឹង​ផ្តល់​នូវ​សុវត្ថិ​ភាព​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​សម្រាប់​អ្នក​ដោះមី​ននិង​កាន់​តែមាន​ប្រសិទ្ធ​ភាពនិង​រហ័ស​ជា​មុនក្នុង​ការ​រំដោះ​ផ្ទៃដី​ជូន​ប្រជា​ពលរដ្ឋ​»។

លោក​បញ្ជាក់​ថា កម្ពុជា នឹង​ពង្រឹង​ការអ​នុវត្ត​កា​រស្រា​វជ្រាវ​បច្ចេក​វិទ្យាថ្មី​ៗប​ន្ថែមទៀត​ក្នុងការ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​មីន​ព្រ​មទាំង​ជួយ​ផ្តល់នូវ​វឌ្ឍន​ភាព​លើ​មធ្យោ​បាយ​ស្រាវ​ជ្រាវ​សម្រាប់​វិស័យ​មីន​ម​នៅ​កម្ពុជាដែល​ភាព​ជា​ដៃគូ​នេះ ​នឹង​ជួយ​ព​ន្លឿ​ន​ឲ្យ​កម្ពុជា​ឆាប់​សម្រេច​នូវ​គោល​ដៅ​របស់​ខ្លួន​ផង​ដែរ​។

លោក​​ថ្លែងថា​៖«យើង​ត្រូវ​ការ​ជំនាញ​ពី​មូលនិ​ធិ​មនុស្សធម៌G​olden Westជា​ចាំបាច់​នៅក្នុ​ង​ប្រទេស​កម្ពុជា ហើយ​យើង​ជឿជា​ក់​យ៉ាង​មុត​មាំ​ថាការបន្ត​គាំទ្រ​របស់ Golden West នឹង​ជួយ​យើង​ឱ្យសម្រេច​បាន​នូវ​គោលដៅ​​របស់​យើង​កាន់តែ​លឿន មាន​សុវត្ថិភា​ព និង​មាន​ប្រសិទ្ធ​ភាព​ជាង​មុន»​។

លោក​បន្តថា​៖ «យើង​សង្ឃឹមថា​នឹង​ឃើញ​មានការ​អ​ភិវឌ្ឍ​​ជំនាញថ្មី​ៗនិង​បច្ចេ​កវិទ្យាថ្មីៗបន្ថែម​ទៀតដែល​ត្រូ​វ​ដាក់​បញ្ចូល​ទៅ​ក្នុង​សកម្ម​ភាព​មីន​ ដែល​អាចឱ្យ​ប្រតិបត្តិ​ករ​របស់​យើង​អាចបំពេ​ញ​ភារកិច្ច​ឱ្យ​អស់ពី​សមត្ថ​ភាព»។

លោក​ លី ធុជ ថ្លែងថា នេះ​គឺជា​សមិទ្ធ​ផល​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ធ្វើជា​គំរូ​ដឹកនាំ​ពិភព​លោក​ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ជំនាញ​ច្រើនហើយ​បន្ត​សម្រប​ខ្លួន​ទៅនឹង​បច្ចេ​កវិទ្យានិង​វិធីសា​ស្ត្រថ្មីៗ​ដែលមា​ន​មូលនិ​ធិ​មនុស្សធ​ម៌ Golden West នឹង​ជួយ​អាជ្ញាធរ​មីន​ចំពោះ​ការបន្ត​កិច្ចខិត​ខំ​ប្រឹង​ប្រែង​ក្នុង​សកម្ម​ភាព​មីន។

គួរ​បញ្ជាក់​ថា មូល​និធិ​មនុស្ស​ធម៌​Golden West គឺជា​អង្គការ​សប្បុរ​សធម៌​មិន​ស្វែងរក​ប្រាក់​ចំណេញ​ដែលមា​ន​មូលដ្ឋា​ន​នៅ​សហរដ្ឋ​អាមេ​រិកដែលមា​ន​ការប្តេ​ជ្ញាចិ​ត្ត​ក្នុងការ​អភិវឌ្ឍ​​បច្ចេក​វិជ្ជា​ច្នៃប្រឌិត ​ការ​បណ្តុះ​បណ្តាល​ និង​បច្ចេក​ទេស​ដែល​ប្រើ​ប្រាស់​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ជា​សកល​នៃ​សហគ​មន៍​សកម្ម​ភាព​មីន​មនុស្សធ​ម៌។​

Gold​en West បាន​ធ្វើការ​ជា​មួយ​រដ្ឋាភិ​បាល​កម្ពុជា ទីភ្នាក់​ងារ​បោស​សម្អាត​មីន​មនុស្ស​ធម៌​របស់​ខ្លួន និង​កង​យោធព​ល​ខេមរ​ភូមិ​ន្ទ ចាប់​តាំងពី​ខែមីនា ឆ្នាំ​២០០៥​។

លោក L​en Austin ថ្លែង​ក្នុង​ពិធី​នេះ​ថា៖«តាមរយៈ​ការចុះ​MoU នេះ និង​ភាព​ជា​ដៃគូ​ជាមួយ​អាជ្ញាធរ​​មីន​យើ​ង​នឹង​អាច​បង្កើន​ស​មត្ថភា​ព​ដើម្បី​ដោះស្រាយ​តម្រូវការ​របស់​ស​ហគម​ន៍​សកម្មភាព​កំចាត់​មីន​កម្ពុជានិង​ធានា​បាន​នូវ​ការ​ផ្សព្វ​ផ្សាយ​កាន់តែ​ទូលំទូលាយ​និង​ការអនុវត្ត​ន​វានុវត្តន៍ដើម្បី​សង្គ្រោះ​ជីវិតនិង​ថែរក្សា​ទ្រព្យសម្ប​ត្តិ​នៅក្នុង​​ប្រទេស​កម្ពុជា»​។

លោក​បន្ត​ថាភាពជា​ដៃគូ​រវាង​អា​ជ្ញាធ​រ​មីន​និងGolden West នឹង​នាំមក​នូវ​ការច្នៃប្រ​ឌិតនិង​រូបរាង​ថ្មី​អំពី​វិធីសាស្ត្រ​នៃ​ផ្តល់​ការបណ្តុះប​ណ្តាលនិង​ការ​គាំទ្រ​ដល់​អ្នក​ដោះមីន​ អ្នកប​ច្ចេកទេស​បោសស​ម្អាត​យុទ្ធ​ភ​ណ្ឌ​មិនទា​ន់​ផ្ទុះ​ ការ​គ្រប់​គ្រងនិង​បុគ្គលិក​គាំទ្រ​ដែល​មិន​ត្រឹម​តែ​ចំពោះ​អ្នក​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេថែម​ទាំង​ទៅ​កាន់​ពិភព​លោក​ផង​ដែរ​។

លោក​​Len Austin​ ថ្លែងថា​៖ «យើង​នឹង​ខិតខំ​ធ្វើឱ្យ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ឧត្តម​ភាព​ពិត​ប្រាក​ដ​សម្រាប់​ពិភព​លោក​បាន​ឃើញនិង​យក​គំរូ​តាម​ក្នុង​សកម្មភា​ព​ដោះមី​ន​មនុស្សធ​ម៌»៕​