ភ្នំពេញៈ ក្រសួង​សុខាភិបាល​ប្រកាស​រកឃើញ​អ្នកឆ្លង​វីរុស​កូវីដ ១៩​ បន្ថែម​ទៀត ចំនួន​តែ ​២ នាក់​ប៉ុណ្ណោះ​ ដែល​​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ ឯ​អ្នកជា​សះស្បើយ​មាន​រហូតដល់​ចំនួន​ ២៣ នាក់ ​និង​មិនមា​នអ្នកស្លាប់​ដោយ​សារ​មេរោគ​កូវីដ​ ១៩ ​ឡើយ​នា​ថ្ងៃ​នេះ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី ២៦ ​ខែ មេសា ​ឆ្នាំ ២០២២ ​បានបញ្ជាក់ថា ​មនុស្ស​ចំនួន​ ២ នាក់​ទៀត ​ដែល​ឆ្លង​នេះ​ត្រូវបាន​រក​ឃើញ​ឆ្លង​ក្នុង​សហគមន៍ ​និង​មិនមាន​អ្នកដំណើរ​មកពី​បរទេសរក​ឃើញ​ឆ្លង​នោះ​ទេ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ២៦ ​ខែ មេសា ​ឆ្នាំ ២០២២ ​កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ១៩ ​សរុប​ទូទាំង​ប្រទេស ​ចំនួន​១៣៦ ២៣០នាក់ ​អ្នកជា​សះស្បើយ ​សរុប​ចំនួន​១៣២ ៩៦៨នាក់ ​និង​អ្នកស្លាប់​មាន​ចំនួន​៣ ០៥៦នាក់៕