ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​​ ត្រឹមតែចំនួន ​៥ នាក់​ប៉ុណ្ណោះ ​ដែល​សុទ្ធតែជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់ និង​មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​ចំនួន ២៦ ​នាក់​ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺនេះ​ថ្មីទៀត​​ឡើយ។​

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខា​ភិបាល​នៅ​ថ្ងៃទី ២៧​ ខែ មេសា ​ឆ្នាំ ​២០២២​ បាន​បញ្ជាក់​ថា មនុស្ស​ចំនួន​៥​នាក់ដែល​បាន​រកឃើញ​ឆ្លង​វីរុស​នេះជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ទាំងអស់​ដោយ​មិន​មាន​អ្នក​ដំណើរ​ពី​បរទេស​រក​ឃើញ​ឆ្លង​ឡើយ​។

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ២៧ ​ខែ មេសា ឆ្នាំ ២០២២​ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ សរុប​ទូទាំង​ប្រទេស​ចំនួន ​១៣៦ ២៣៥ ​នាក់​ អ្នក​ជា​សះ​ស្បើយសរុប​ចំនួន ​១៣២ ៩៩៤​ នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន​ ៣ ០៥៦ ​នាក់៕