ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បា​នប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩​ ចំនួន ៥​ នាក់​បន្ថែម​ទៀត ដែល​សុទ្ធតែ​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំង​អស់ ​និង​មាន​អ្នក​ជា​សះ​ស្បើយ​បន្ថែម​ចំនួន​ ២៩ នាក់ ​ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូ​វីដ ១៩​ ឡើយ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី ​២៨​ ខែ មេសា ឆ្នាំ​ ២០២២ ​បាន​បញ្ជាក់​ថា ​មនុស្ស​ចំនួន​ ៥ ​នាក់ ដែល​បាន​រកឃើ​ញ​ឆ្លង​វីរុស​នេះជា​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ទាំង​អស់​ដោយ​មិន​មាន​អ្នកដំ​ណើរ​ពី​បរទេស​រក​ឃើញ​ឆ្លង​ឡើយ។​

គិត​ត្រឹម​ព្រឹកថ្ងៃទី​ ២៨ ​ខែ ​មេសា ​ឆ្នាំ ២០២២​ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ១៩ ​សរុប​ទូទាំង​ប្រទេស​ចំនួន​ ១៣៦ ២៤០ ​នាក់ អ្នក​ជា​សះស្បើ​យ​សរុប​ចំនួន ​១៣៣ ០២៣​ នាក់ និង​អ្នក​ស្លាប់​មា​ន​ចំនួន ​៣ ០៥៦​ នាក់៕