​ក្រសួងសុខាភិបាល​បានប្រកាស​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ចំនួន ០៦ នាក់​បន្ថែមទៀត ដែល​សុទ្ធតែជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំងអស់ និង​មាន​អ្នកជា​សះស្បើយ​បន្ថែមចំនួន ២៧ នាក់ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​កូ​វីដ​ ១៩​ ឡើយ​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​ ២៩ ខែ មេសា ឆ្នាំ​ ២០២២ បាន​បញ្ជាក់ថា មនុស្ស​ចំនួន ០៦ នាក់ ដែល​បាន​រកឃើញ​ឆ្លង​វីរុស​នេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់ ដោយ​មិនមាន​អ្នកដំណើរ​ពី​បរទេស​រកឃើញ​ឆ្លង​ឡើយ​។​

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ២៩ ខែ មេសា ឆ្នាំ​ ២០២២ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ ​១៩ ​សរុប​ទូទាំងប្រទេស​ចំនួន ១៣៦ ២៤៦ នាក់ អ្នកជា​សះស្បើយ សរុប​ចំនួន ១៣៣ ០៥០ នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៣ ០៥៦ នាក់​៕