ភ្នំពេញៈ យ៉ាងហោចណាស់​មាន មនុស្ស ចំនួន​ ៥ ​នាក់ (​ស្រី ០១​ នាក់​) ​បាន​ស្លាប់​ និង​ ៧​ នាក់​បាន​រងរបួស​ធ្ងន់​ និង ​១​ នាក់​រងរបួស​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​ ២៨ ​ខែមេសា ខណៈ​នៅក្នុង​ថ្ងៃ​ដដែល​នេះ នគរបាល​បាន​រកឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ៤៧៩ ​គ្រឿង​ត្រូវបានធ្វើ​ការផាកពិន័យ​។

យោង តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ចេញ ដោយ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ នៅ ថ្ងៃ ទី​២៨ ខែមេសា បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឱ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៣​នាក់ គឺ កើតឡើង ដោយសារ ការ ប៉ះទង្គិច គ្នា ចំនួន ៩​លើក ។​

ជាមួយគ្នានេះ នគរបាល បានដាក់​កម្លាំង​នៅ ១៦០ ​គោលដៅ មាន យានយន្ត ចូល គោលដៅ ចំនួន ៥ ៧៧៨ គ្រឿង ម៉ូតូ ៣ ៧៨៨​គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤៧៩​គ្រឿង មាន ម៉ូតូ ចំនួន ៤០៣​គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក ។

របាយការណ៍ ដដែល បាន វាយតម្លៃថា ការ អនុវត្ត តាម អនុក្រឹត្យ ថ្មី ក្នុង ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ៕