The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក​នឹងត្រូវ​សម្ពោធ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​

ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក​នឹងត្រូវ​សម្ពោធ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​

Content image - Phnom Penh Post

ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក​នឹងត្រូវ​សម្ពោធ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​

​ភ្នំពេញៈ ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ដែល​ស្ថិតក្នុង​ខណ្ឌទួលគោក គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រោយ​ពេលដែល​ការសាងសង់​បានបញ្ចប់ ​១០០​ ភាគរយ​ហើយ​។​

​សាលាក្រុង​រាជធានី​ភ្នំពេញ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅមុខ​សា​សា​បឋមសិក្សា​សន្ធរម៉ុក​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ក្នុងការ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព និង​មិន​មានការ​ប្រឈម​គ្រោះថ្នាក់​ណាមួយ​កើតឡើង​។​

​ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​សាលា​រាជធានី​ភ្នំពេញ​។ ក្រោយពី​ការដ្ឋាន​នេះ​ស្ថាបនា​បាន​រួចរាល់​១០០​ភាគរយ​ហើយ សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ដើម្បី​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្អូនៗ កូនក្មួយ​សិស្សានុសិស្ស​បាន​ដើរ​ឆ្លងកាត់ ព្រោះថា ស្ពាន​ថ្មើរជើង​មួយ​នេះ បានធ្វើ​រំលង​មហាវិថី​ធំៗ​២​ខ្សែ និង​នៅលើ​ចំណុចប្រសព្វ​ផ្លូវបែក​ជា​៤ ដែល​ត្រូវមាន​អ្នកដើរ​ឆ្លងកាត់​ច្រើន​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​។​

​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ត្រូវបាន​សាងសង់​នៅលើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស គឺ​សាងសង់​កាត់​ទទឹង ផ្លូវ​ម៉ៅ​សេទុង​២​ខ្សែ និង​កាត់​ទទឹងផ្លូវ​កម្ពុជា​ក្រោម​២​។ សាលា​រាជធានី​ភ្នំពេញ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រួចហើយ​នូវ​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៤​កន្លែង​។ ក្នុងនោះ​រួមមាន នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័​ន្ត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​២​កន្លែង​, នៅ​ភ្លើងស្តុប​នាង​គ​ង្ហី​ង​មាន​ចំនួន​១​កន្លែង និង​នៅ​ផ្សារ​ដើម​គរ​មាន​មួយកន្លែង​ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍