កំពង់ឆ្នាំងៈ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ ប្រឡាយ​មាស ស្រុក​កំពង់លែង ចុះបង្ក្រាប បទល្មើស​នេសាទ ដោយ​បំផ្លាញចោល របាំង ស្បៃ​មុង ប្រវែង ៧០០ ម៉ែត្រ លូ ស្បៃ​មុង ១៥ គ្រឿង និង បង្គោល​ចំនួន ២០០ ដើម​។​

​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់​នា​ថ្ងៃទី ២៩ ខែមេសា ថា ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ធ្វើឡើង​នា​ថ្ងៃទី​២៨ ខែមេសា នៅ​ចំណុច វាលភក់ និង ចំណុច បង្គៀប ស្ថិត នៅក្នុង​ភូមិសាស្ត្រ ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ មាស ស្រុក​កំពង់លែង​។​

​របាយការណ៍​បញ្ជាក់ថា​៖«​ជា​លទ្ធផល ប​ង្រា​ប បាន​របាំង​ស្បៃ​មុង ចំនួន ១០ កន្លែង ប្រវែង ៧០០ ម៉ែត្រ លូ​ស្បៃ​មុង ចំនួន ១៥ គ្រឿង បង្គោល ចំនួន ២០០ ដើម​។ វត្ថុតាង ត្រូវបាន បំផ្លាញចោល​នៅនឹងកន្លែង​»៕