​បន្ទាយ​មាន​ជ័​យៈ មនុស្ស ម្នាក់ បាន​ស្លាប់ ដោយសារ រន្ទះបាញ់ នៅ ស្រុក ព្រះនេត្រព្រះ ខណៈ ផ្ទះ ចំនួន ៥៨ ខ្នង បាន រង ការ ខូចខាត ធ្ងន់ ស្រាល ដោយសារ ខ្យល់ កន្ត្រាក់ នៅ ស្រុក ម៉ា ឡៃ កាលពី​ល្ងាច ថ្ងៃ ទី ២៨ ខែមេសា ឆ្នាំ ២០២២ ។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះផ្សាយ​នៅ​ថ្ងៃទី​២៩​មេសា​នេះ​។​

​យោងតាម​របាយការណ៍​របស់ នគរបាល ស្រុក ព្រះនេត្រព្រះ បាន ឱ្យ ដឹង ថា ស្ត្រី ដែល បាត់ បង់ជីវិត ដោយ សារ រន្ទះបាញ់ ឈ្មោះ ផល ភាន់ អាយុ ៤៧ ឆ្នាំ នៅ ភូមិ កំពង់ ក្រសាំង ឃុំ ភ្នំ លៀប ស្រុក ព្រះនេត្រព្រះ ។

​នៅ មុន ពេល កើតហេតុ ថ្ងៃ ទី ២៨ ខែមេសា វេលា ម៉ោង ០៣ និង ៣០ នាទី ល្ងាច ស្ត្រី រង គ្រោះ កំពុង ចិតបន្លែ ផ្លែ ត្នោត នៅ ក្រោមផ្ទះ ស្រប ពេល នោះ មេឃ បាន ធ្លាក់ ភ្លៀង យ៉ាង ខ្លាំង លាយឡំ នឹង ផ្គរ រន្ទះ បាន បាញ់ ផ្ទះ របស់ គាត់ បណ្តាល ឱ្យ ត្រូវ ជន រង គ្រោះ រង របួសធ្ងន់ បន្ទាប់ មក ក៏ បាន ស្លាប់ នៅ វេលា ម៉ោង ០៧ យប់ ថ្ងៃ ដដែល ។

​នៅ ល្ងាច ថ្ងៃ ទី ២៨ ខែមេសា ដដែល​នេះ ឃុំ ចំនួន ០៣ នៅ ស្រុក ម៉ា ឡៃ មាន ភ្លៀង ធ្លាក់ លាយឡំ នឹង ខ្យល់ កន្ត្រាក់ បង្ក ឱ្យ លំនៅ ឋាន ប្រជាពលរដ្ឋ ចំនួន ៥៨ ខ្នង បាន រង ការ ខូចខាត ធ្ងន់ ស្រាល ។​

​នគរបាល ស្រុក ម៉ា ឡៃ បាន ឱ្យដឹង ថា ផ្ទះ ប្រជាពលរដ្ឋ ចំនួន ៥៨ ខ្នង ដែល រង ការ ខូចខាត ធ្ងន់ ស្រាល ក្នុង ឃុំ ចំនួន ០៣ នៅ ស្រុក ម៉ា ឡៃ មាន ១ ឃុំ បឹង បេង ប៉ះពាល់ ០៦ ខ្នង ។ ២ ឃុំ ទួល ពង្រ ប៉ះពាល់ ៥១ ខ្នង និង​៣ ឃុំ តា គង់ ប៉ះពាល់ ០១ ខ្នង ។

​ករណី ខ្យល់ កន្ត្រាក់ នេះ ពុំ បង្ក ឱ្យ មាន មនុស្ស រងគ្រោះថ្នាក់ នោះ ឡើយ ។

​នៅ ថ្ងៃ ទី ២៩ ខែ ម សា ឆ្នាំ ២០២២ តាម បញ្ជា របស់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ កម្លាំង នគរបាល អធិការដ្ឋាន នគរបាល ស្រុក ម៉ា ឡៃ និង កម្លាំង នគរបាល វរ សេនា តូច ការពារ ព្រំដែន គោក លេខ ៨១៥ បាន ចុះ រុះរើ រៀបចំ និង ជួសជុល ផ្ទះ​ជូន ប្រជាពលរដ្ឋ ឡើង វិញ ៕​