ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​នៅ​ថ្ងៃទី​៣០ ខែមេសា នេះ​ថា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ ចំនួន​៥​នាក់​បន្ថែមទៀត​ដែលជា​ប្រភេទ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ទាំងអស់ និង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​២៣​នាក់ តែ​មិនមាន​អ្នកស្លាប់​នោះទេ​។​

​គិត​ត្រឹម​ព្រឹក ថ្ងៃទី​៣០ ខែមេសា កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ១៣៦ ២៥១ នាក់ អ្នកជា​សះស្បើយ​ចំនួន ១៣៣ ០៧៣​នាក់ និង​អ្នកស្លាប់​សរុប​មាន​ចំនួន ៣ ០៥៦ នាក់ ខណៈ​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហគមន៍​សរុប​មាន​ចំនួន​១៤ ៤៤៨​ករណី​៕